ស្រុកព្រៃនប់៖ នៅវេលាម៉ោង១៨:៤០នាទី ថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២១ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង ស្ថិតលើដងផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រ ១៧៨និង១៧៩ ក្នុងភូមិវាលធំ ឃុំវាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ រវាងរថយន្តធុនធំ០១គ្រឿង ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌សលាយក្រហម គ្មានស្លាកលេខ បើកបរក្នុងទិសដៅពីខេត្តព្រះសីហនុទៅភ្នំពេញ (អ្នកបើករថយន្តគេចខ្លួនបាត់) លុះមកដល់ចំណុចកើតហេតុខាងលើបានប៉ះបុកជាមួយនិងម៉ូតូ០១គ្រឿង ម៉ាកEXCITER គ្មានស្លាកលេខទិសដៅបញ្ច្រាសទិសគ្នា។
ករណីខាងលើបណ្ដាលឱ្យ៖ ១-អ្នកបើកបរម៉ូតូឈ្មោះ ឈ្មោះ ដុះ សៃយ៉ាន់ ភេទប្រុស អាយុ ២៨ឆ្នាំ ទីលំនៅភូមិតាអោងធំ ឃុំសាមគ្គី ស្រុកព្រៃនប់ ខេត្តសីហនុ (ស្លាប់នៅនឹងកន្លែងកើតហេតុ)។
២-ចំពោះអ្នកបើកបររថយន្តធំៗរត់គេចខ្លួនបាត់។
បច្ចុប្បន្ន វត្ថុតាងត្រូវបានយកទៅរក្សាទុកនៅអធិការរដ្ឋាននគរបាលស្រុកព្រៃនប់ រីឯសាកសពត្រូវបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕
0 Comments