គេហទំព័រ មួយរៀល

នារីគិតខ្លីម្នាក់ឡើងមកលើស្ពានជ្រោយចង្វាដើម្បីលោតទឹកសម្លាប់ខ្លួន តែមិនបានសម្រេច



ភ្នំពេញ៖នារីសខ្ចី វ័យក្មេងម្នាក់ដោយសារតែត្រូវបានក្រុមគ្រួសារស្ដីបន្ទោសឱ្យបន្តិចបន្តួចសោះ បែរជានាងគឹតខ្លីឡើងមកលើស្ពានជ្រោយចង្វាដើម្បីលោតទឹកសម្លាប់ខ្លួន តែមិនបានសម្រេច ដោយសារតែមានបងប្អូនប្រជាពលរដ្ឋឃើញទាន់ក៍បានរត់ទៅជួយសង្គ្រោះ ឲ្យបានរួចផុតពីសេចក្ដីស្លា ប់។


ហេតុការណ៍គួរឱ្យភ្ញាក់ផ្អើលនេះ កើតឡើងកាលពីវេលាម៉ោង០៤នឹង១០នាទីល្ងាច ថ្ងៃទី០៦ ខែកកញ្ញា ឆ្នាំ២០២១ ត្រង់ចំណុចលើស្ពានមិត្តភាពកម្ពុជាជប៉ុន ជ្រោយចង្វា ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ 


នារីរងគ្រោះមានឈ្មោះ  ពេជ លីហ្សា ភេទស្រី អាយុ ២០ឆ្នាំ មុខរបរសព្វថ្ងៃជាអ្នកលក់អីវ៉ាន់ចាប់ហួយ បច្ចុប្បន្នរូបនាងស្នាក់នៅក្នុងសង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។


បើតាមសម្ដីជនរងគ្រោះ បានរាបរាប់ប្រាប់មកដល់អ្នកសាព័ត៌មានយើងបានឲ្យដឹងថា មូលហេតុដែលនាងសម្រេចចិត្តឡើងមកលើស្ពានជ្រោយចង្វា ដើម្បីលោតទឹកសម្លាប់ខ្លួននេះ ក៍ដោយសារតែខូចចិត្តក្នុងរឿងស្នេហាហើយត្រូវបានឪពុកម្ដាយនិងក្រុមគ្រួសារស្ដីបន្ទោសឱ្យបន្ថែមទៀតនោះ រឹតតែធ្វើឲ្យឈឺចាប់គឹតខ្លី រកដោះស្រាយអ្វីមិនចេញមានតែមកលោតទឹកបញ្ចប់ជីវិតខ្លួនឯងតែប៉ុណ្ណោះ។


ក្រោយពេលប្រជាពលរដ្ឋជួយសង្គ្រោះរូបនាងបានហើយ ក៏បានយកប្រគល់ទៅឲ្យសមត្ថកិច្ច យកទៅធ្វើការសួរនាំនិងធ្វើការអប់រំទៅដល់រូបនាងថាថ្ងៃមុខថ្ងៃក្រោយ ទោះបីមានបញ្ហាអ្វីកើតឡើងក៏ដោយ សូមកុំឲ្យនាងគិតខ្លីយ៉ាងដូច្នេះតទៅទៀត ហើយក៏បានទាក់ទងទៅក្រុមគ្រួសារឱ្យមកទទួលយករូបនាងត្រឡប់ទៅផ្ទះវិញ 

Post a Comment

0 Comments