គេហទំព័រ មួយរៀល

គេហទំព័រ មួយរៀល
Website Muyreal News គេហទំព័រ មួយរៀល

ឆ្លងចរន្តអគ្គិសនី​ឆេះផ្សារដំបូលខៀអស់ចំនួន០៦តូបនិងសំភារៈ



រាជធានីភ្នំពេញ​៖ នៅវេលាម៉ោង​ ១២និង១០​ នាទីយប់​ រំលងអាធ្រាត​ ថ្ងៃអាទិត្យ​ ១៣កេីត ខែភទ្របទ​ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១៩​ ខែកញ្ញា​ ឆ្នាំ២០២១​ មានករណីអគ្គីភ័យ​មួយកន្លែងកើតឡើងនៅផ្សារដំបូលខៀវ ស្ថិត​តាម​បណ្តោយ​ផ្លូវ​បេតុង ភូមិ​ត្រពាំងថ្លឹងទី១ សង្កាត់​ចោមចៅទី១​ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

-​ ម្ចាស់ទីតាំងលោកឧកញ៉ា​ កាំង​ ឡេង​ ភេ​ទ​ ប្រុស​ អាយុ ៣៩​ ឆ្នាំ​ ។ 
-​ មុខរបរ: អគ្គនាយកផ្សារ​ ។ 
-​ ឈ្មោះ​ សុង​ គឹមហួរ​ ភេទ​ ប្រុស​ អាយុ​ ៥២​ ឆ្នាំ​ 
-​ មុខរបរ​ អ្នកគ្រប់គ្រងផ្សារ​ ។ 
-​ មូលហេតុ: បណ្តាល​មក​ពី​ឆ្លងចរន្តអគ្គិសនី​ ។ 
-​ ខូចខាតសំភារះៈ :​ ឆេះ​តូបថ្ម​ប្រក់​ស័ង្កសី​ទំហំ​ ២០០ម៉ែត្រ​ ×​ ១២ម៉ែត្រ ឆេះខូចខាតតូបអស់ចំនួន​ ០៦​ តូប ឆេះ​សម្ភារៈអស់ទាំងស្រុង ។

-​ ស្លាប់​មនុស្ស​ : គ្មាន​ ។ 
-​ របួស​មនុស្ស​:  គ្មាន ។ 
-​រថយន្តការិយា​ល័យ​អគ្គិភ័យ​ :​ ចំនួន ២៣​គ្រឿង​ ប្រេីប្រាស់ទឹក​ចំនួន​ ២៣​ រថយន្ត​​ ស្មេីនឹង​ ៩២ម៉ែត្រគូប​ ​។ 

+​ រថយយន្តជំនួយៈ​ ក្រសួងមហាផ្ទៃ​ ចំនួន​ ០២​គ្រឿង​ ប្រេីប្រាស់ទឹក​អស់​ ០២​ រថយន្ត​​ ស្មេីរនឹង​ ១២ម៉ែត្រគូប​
-​ រថយន្តក្រុមហ៊ុន​ស្រាបៀរកម្ពុជា​ ចំនួន​ ០១​គ្រឿង​ ប្រេីប្រាស់ទឹក​អស់​ ០១​ រថយន្ត​​ ស្មេីនឹង​ ០៦ម៉ែត្រគូប​
-​ រថយន្តពន្លត់របស់ក្រុមហ៊ុន​ ISI ចំនួន​ ០១​គ្រឿង​ ប្រេីប្រាស់ទឹកអស់​ ០១​ រថយន្ត​​ ស្មេីរនឹង​ ០៤ម៉ែត្រគូប​
​-​ ពន្លត់ចប់​ :​ នៅវេលា​ម៉ោង​ ០១និង១០​ នាទីយប់​ រំលងអាធ្រាត​ នាថ្ងៃខែឆ្នាំដដែល​ ៕

Post a Comment

0 Comments