សមត្ថកិច្ចចាប់ចោរបានម្នាក់ក្នុងចំណោមបក្ខពួក០៤នាក់ជិះរថយន្តធ្វើសកម្មភាពលួចម៉ូតូ



ខេត្តកណ្ដាល៖ សមត្ថកិច្ចបានដេញចាប់ចោរបានម្នាក់ ក្នុងចំណោមក្រុមមានគ្នា០៤នាក់ ករណីលួចម៉ូតូរបស់បុគ្គលិកក្រុមហ៊ុនឌីខេ ហេតុការនេះកើតនៅ ភូមិព្រៃថោង ឃុំព្រែកលួង ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល កាលពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១ ។

ជនសង្ស័យ ឈ្មោះ អ៊ុច សុខខេង ភេទប្រុស អាយុ៣០ឆ្នាំ នៅ ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ ។ ចំណេកបក្ខពួក០៣នាក់ទៀត ពុំស្គាល់អត្តសញ្ញាណបានរត់គេចខ្លួន សមត្ថកិច្ចកំពុងបន្តតាមចាប់ ។ រីឯម្ចាស់ម៉ូតូឈ្មោះ ឡូញ លន ភេទប្រុស អាយុ៣១ឆ្នាំ ជាបុគ្គលិកក្រុមហ៊ុនឌីខេ នៅខេត្តកណ្ដាល ។


មុនកើតហេតុជនរងគ្រោះបានទុកម៉ូតូនៅមុខផ្ទះ ដោយជាប់សោរនៅនឹងម៉ូតូ ស្រាប់តែក្រុមជនសង្ស័យមានគ្នា០៤នាក់ ជិះរថយន្តមួយគ្រឿងមកឈប់ រួចម្នាក់ដើរសំដៅម៉ូតូ ហើយក៏ ជិះចេញទៅ ។ 

ពេលនោះពលរដ្ឋជិតខាងនិងសមត្ថកិច្ច បាននាំគ្នាដេញតាម តែជនសង្ស័យបានផ្ដួលម៉ូតូចោល ហើយរត់ចូលក្នុងបឹង ត្រូវចាប់បានម្នាក់ រួចបញ្ជូនមកអធិការដ្ឋាននគរបាលស្រុកខ្សាច់កណ្ដាល ដើម្បីចាត់ការតាមនីតិវិធី ៕

Post a Comment

0 Comments