គេហទំព័រ មួយរៀល

គេហទំព័រ មួយរៀល
Website Muyreal News គេហទំព័រ មួយរៀល

កម្លាំងកងរាជអាវុធហត្ថខេត្តព្រះសីហនុឃាត់ខ្លួនក្រុមជនជាតិចិននិងកាំភ្លើងវែងខ្លី៧ដើម



ខេត្តព្រះសីហនុ៖ ជាដំណឹងបឋម កម្លាំងកងរាជអាវុធហត្ថខេត្តព្រះសីហនុ ដឹកនាំដោយលោកឧត្តមសេនីយ៍​ត្រី​ ហេង​ ប៊ុនទី ​មេបញ្ជាការកងរាជអាវុធហត្ថខេត្ត សហការជាមួយកម្លាំងនគរបាលខេត្ត និងសម្របសម្រួល​និតិវិធីផ្លូវច្បាប់ដោយ​ ឯកឧត្តម សៀង​ សុខ​ ព្រះរាជអាជ្ញា​អមសាលាដំបូងខេត្ត​ព្រះសីហនុ​ បានធ្វើប្រតិបត្តិការបង្ក្រាបជនជាតិចិនដែលធ្វើសកម្មភាពបង្ខាំងមនុស្សចាប់ជំរិតទារប្រាក់ និងប្រើប្រាស់អាវុធខុសច្បាប់ ដោយឃាត់ខ្លួនជនសង្សយ័ជាជនជាតិចិនចំនួន១៤នាក់ ក្នុងនោះមានស្រីម្នាក់ ដកហូតបានអាវុធចំនួន៧ដើម(វែង២ដើម ខ្លី៥ដើម) ។ 

ប្រតិបត្តិការនេះ ធ្វើឡើងកាលពីម៉ោងជាង៧យប់​ ថ្ងៃទី​១០​កញ្ញា២០២១​ នៅចំណុច កាសុីណូ សុីហាវយីងហួយ ក្នុងភូមិ៤ សង្កាត់លេខ៤ ក្រុង/ខេត្តព្រះសីហនុ ។

 បច្ចុប្បន្នជនសង្សយ័និងវត្ថុតាង នាំយកទៅកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តដើម្បីបន្តនិតិវិធីតាមផ្លូវច្បាប់ ៕

Post a Comment

0 Comments