គេហទំព័រ មួយរៀល

គេហទំព័រ មួយរៀល
Website Muyreal News គេហទំព័រ មួយរៀល

លោកវរសេនីយ៍ឯក​ សាន​ សុខសីហា​ បានបញ្ជាក់ថា​មន្ត្រីនគរបាលប្រេីហិង្សានឹងរងការពិន័យតាមច្បាប់កងកម្លាំង​ បេីរកឃេីញថាពិតជាមានកំហុសឆ្គង



អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ លោកវរសេនីយ៍ឯក​ សាន​ សុខសីហា​ បានបញ្ជាក់ថា​ មន្ត្រីនគរបាលប្រេីហិង្សានឹងរងការពិន័យតាមច្បាប់កងកម្លាំង​ បេីរកឃេីញថាពិតជាមានកំហុសឆ្គង។ 


អត្តសញ្ញាណមន្ត្រីនគរបាលខណ្ឌ៧មករា​ ត្រូវបានគេបង្ហាញផងដែរ។ មន្ត្រីនគរបាលមិនត្រូវប្រេីហិង្សាលេីពលរដ្ឋទេ​ ត្រូវចាប់ត្រូវផាកពិន័យតាមច្បាប់។ 


តែពលរដ្ឋយេីងគ្រប់រូបក៏ត្រូវចូលរួមគោរពច្បាប់ដែរ។ ពលរដ្ឋត្រូវដឹងមួយទៀតថា​ នៅពេលយេីងមិនព្រមសហការអនុវត្តន៍ច្បាប់​ ហេីយព្យាយាមគេចពីការអនុវត្តន៍ច្បាប់​ យេីនរងការចោទថា​ ប្រឆាំងការអនុវត្តន៍ច្បាប់​ ដែលប្រឈមការរងពិន័យធ្ងន់ធ្ងរ។ 


ដូចករណីយប់មិញនេះ​ គេហៅថា​ យេីងមិនចូលរួមអនុវត្តន៍ច្បាប់ហេីយ​ ព្រោះយេីងជិះគេច។ ពេលយេីងស្ទុះបកក្រោយបេីជ្រុលបុកឡាន​ អាចគ្រោះថ្នាក់ធ្ងន់ជាងនេះក៏ថាបាន។ 


សង្គមមួយនេះអាចសុខទៅបាន​ លុះត្រាតែពលរដ្ឋយេីងគ្រប់រូបប្រឹងប្រែងសន្សំសុខ​ ធ្វេីអ្វីត្រូវគោរពច្បាប់​ និងមានក្រមសីលធម៌ជាពលរដ្ឋថ្លៃថ្នូរក្នុងសង្គម​ រស់នៅដោយការគោរព​ និងផ្តល់តម្លៃឱ្យគ្នា។ បេីយេីងមិនចេះសន្សំសុខ​ សង្គមយេីងនឹងត្រាំដោយបញ្ហា។


គ្មាននរណាអាចរស់ដោយសុខស្រួលពេលសង្គមមានបញ្ហានោះឡេីយ។ 


មានបងប្អូនសួរខ្ញុំថា​ បេីប៉ះគ្រួសារខ្ញុំវិញតេីមានអារម្មណ៍យ៉ាងណាព្រោះខ្លាចរឿងនេះ​ ទេីបខ្ញុំតែងប្រាប់គ្រួសារឱ្យប្រឹងគោរពច្បាប់​ ហេីយបេីខុសត្រូវតែឱ្យគេពិន័យតាមច្បាប់។ 


ខ្ញុំត្រូវនគរបាលពិន័យច្រេីនដងដែរ​ លេីកំហុសឆ្គងគោរពមិនបានគ្រប់ជ្រុងជ្រោយលេីរឿងបេីកបរ 

Post a Comment

0 Comments