Muyreal -News

Muyreal -News
Muyreal -News

កត់ត្រានូវទំព័រប្រវត្តិសាស្រ្តថ្មីមួយទៀត នោះគឺការទទួលបាននូវពហុកីឡដ្ឋានជាតិដ៏ធំស្កឹមស្កៃ ប្រកបដោយប្រណិតភាព



កម្ពុជា-ចិន "មិត្តដែកថែប" ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២១ កម្ពុជាបានកត់ត្រានូវទំព័រប្រវត្តិសាស្រ្តថ្មីមួយទៀត នោះគឺការទទួលបាននូវពហុកីឡដ្ឋានជាតិដ៏ធំស្កឹមស្កៃ ប្រកបដោយប្រណិតភាព។ 

សមិទ្ធផលថ្មីនេះ មិនត្រឹមតែបានឆ្លុះបញ្ចាំងពីមោទនភាពជាតិថ្មីមួយទៀតរបស់កម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងនឹងក្លាយទៅជាកម្លាំងចិត្ត និងក្តីសង្ឃឹមសម្រាប់យុវជន យុវនារី ជាពិសេសកីឡាករ កីឡការិនី យើងទាំងអស់ ដើម្បីឈានទៅដណ្តើមយកជ័យជំនះ និងកិត្តិយសជូនជាតិមាតុភូមិលើវិស័យកីឡា នាពេលខាងមុខនេះ។ 

យុវជនកម្ពុជាចងចាំ និងសូមសម្តែងនូវការដឹងគុណជូនចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលជាបន្តបន្ទាប់ តែងបានខិតខំប្រឹងប្រែងស្វែងរកសមិទ្ធផលជូនជាតិ និងប្រជាជន មិនថាតែក្នុងវិស័យកីឡា ការកសាងហេដ្ឋារចនាសម្ព័ន្ធរូបវន្ត ឬក្នុងការអភិវឌ្ឍសមត្ថភាពធនធានមនុស្ស។ 

ជាការតបស្នងនូវគុណបំណាច់ដ៏ថ្លៃថ្លានេះ យើងខ្ញុំគ្មានអ្វីក្រៅពីការប្តេជ្ញាក្នុងការបន្តថែរក្សា ការពារ និងចូលរួមអភិវឌ្ឍបន្តថែមទៀតនូវអ្វី ដែលសម្រេចបានយ៉ាងលំបាកមកនេះ តាមរយៈការខិតខំប្រឹងប្រែងកសាងសមត្ថភាពខ្លួនឱ្យកាន់តែប្រសើរដើម្បីធ្វើជាសសរទ្រូងដ៏រឹងមាំរបស់ជាតិ មាតុភូមិ និងប្រជាជន។

Post a Comment

0 Comments