គេហទំព័រ មួយរៀល

គេហទំព័រ មួយរៀល
Website Muyreal News គេហទំព័រ មួយរៀល

ព្រះសង្ឃជាង៤០អង្គនៅវត្តចំពុះក្អែក តេះរហ័សរកឃេីញវិជ្ជមានកូវីត១៩​



រដ្ឋបាលខណ្ឌច្បារអំពៅ អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលបានអញ្ជើញទៅកាន់បិណ្ឌទី១ ត្រូវនឹងថ្ងៃពុធ ទី២២ ខែកញ្ញា ឆ្នាំ២០២១ នៅវត្តចំពុះក្អែក ស្ថិតក្នុងសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ  សូមអញ្ជើញទៅធ្វើតេស្តសំណាក រកមេរោគកូវីដ-១៩ នៅទីតាំងមជ្ឈមណ្ឌលកោះពេជ្រ(ក្រោយអគារស៊ីធីហលCity hall) ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ជារៀងរាល់ថ្ងៃចាប់ពីវេលាម៉ោង ៨:០០ព្រឹក រហូតដល់ម៉ោង ១៧:០០រសៀល ។ 

ជាមួយ​គ្នា​នេះ​ រដ្ឋបាលសង្កាត់ព្រែកថ្មីបញ្ជាក់ថា​ ពលរដ្ឋ​ដែលបានចូលរួម និងធ្វើដំណើរ មកកាន់បិណ្ឌ១ និងបិណ្ឌ២ នាថ្ងៃទី២១ និង ២២ ខែ កញ្ញា ឆ្នាំ ២០២១ នៅក្នុងវត្ត មុនីសុវណ្ណ ហៅវត្តចំពុះក្អែក ដែលស្ថិតក្នុងភូមិចំពុះក្អែក សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ​សូមរូតរះ ទៅយកសំណាកដោយខ្លួនឯងផ្ទាល់ឲ្យបានគ្រប់ៗគ្នា តាមរយៈក្រុមគ្រូពេទ្យស្មគ្រ័ចិត្តរបស់សម្ដេចតេជោ (THIDA) នៅចំនួន ៦ទីតាំង ចាប់ពីម៉ោង ៨:០០ព្រឹក រហូតដល់ម៉ោង ១៧:០០រសៀល
1. កោះពេជ្រ​ នៅក្រោយ​ City Hall
2. Modern 5
3. វិហ៊ារយ៉េស៊ូ​ ច្រមុះជ្រូកស្ទឹងមានជ័យ
4. វិហ៊ាយ៉េស៊ូ​ ទល់មុខបណ្ណាល័យ​ ហ៊ុន​ សែន(RUPP)
5. សាលាបឋមសិក្សាកន្ទោ​ ខណ្ណកំបូល
6. ទីលានកាប់គោ​ ព្រៃទា

ដោយហេតុមានការរកឃើញ អ្នកវិជ្ជមានកូវីដ១៩ នៅក្នុងវត្តចំពុះក្អែក ដូច្នេះសូមប្រជាពលរដ្ឋចូលរួមសហការ ចូលរួមយកសំណាកឲ្យបានគ្រប់ៗគ្នា ដើម្បីការពារ ក៏ដូចជាទប់ស្កាត់ពីការឆ្លងរីករាលដាលជាបន្តបន្ទាប់ ៕

Post a Comment

0 Comments