ក្រុងព្រះសីហនុ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង រវាងរថយន្ត២គ្រឿងបុកប៉ះគ្នា បណ្តាលឲ្យរងការខូចខាតរថយន្តទាំងសងខាងយ៉ាងតំណំ តែសំណាងល្អ ពុំបណ្តាលឲ្យមានមនុស្សរងរបួស នៅវេលាម៉ោង០៨យប់ថ្ងៃទី០៩ ខែកញ្ញាឆ្នាំ២០២១នេះ នៅតាមបណ្តោយវិថី២៨មិថុនា កែងផ្លូវគុជអាសុី ស្ថិតក្នុងភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។
យោងតាមសាក្សីដែលឃើញហេតុការបានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញមានរថយន្តមួយគ្រឿងម៉ាកTUNDRA ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2BN-1131 បត់ស្តាំមិនប្រយ័ត្ន បណ្តាលឲ្យបុកប៉ះនិងរថយន្តមួយគ្រឿង ទៀតយ៉ាងពេញទំហឹងម៉ាកSRAREK ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ព្រះសីហនុ 2B-7199 បើកបរពីត្បូងទៅជើង បណ្តាលឲ្យខូចខាតយ៉ាងតំណំ តែសំណាងល្អ ពុំបណ្តាលឲ្យមានមនុស្សរងរបួស ។
សមត្ថកិច្ចបញ្ជាក់ថា ក្រោយពេលកើតហេតុភាគីបង្កបានទូទាត់រាល់ការខូចខាតភាគីរងគ្រោះចំនួន៥៥០ ដុល្លាសហរដ្ឋអាមេរិក ដើម្បីបញ្ចប់រឿងនៅនិងកន្លែងកើតហេតុ ៕
(សូមចូលរួមគោរពសិទ្ធគ្នា និងគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា) ដោយ: សោម ភ័ក្រត្រា៚
0 Comments