គេហទំព័រ មួយរៀល

គេហទំព័រ មួយរៀល
Website Muyreal News គេហទំព័រ មួយរៀល

មន្ត្រីគយចល័ត​តំបន់​៥​ ល្បីទៀតហើយបើករថយន្តបុកពលរដ្ឋបាក់ជេីង​បោះលុយ​ប្រាំពាន់​ដុល្លារ​បញ្ចប់រឿង​



ខេត្តបន្ទាយមានជ័យ​៖​​ កន្លង​មក​ថ្មីៗ​នេះ​ មន្ត្រី​គយតំបន់​៥​ បានបេីកថយន្ត​ Lexus RX350 ពណ៌​ស​ ពាក់​ស្លាក​លេខ​ ភ្នំពេញ 2AU-6806​ ដេញបុកបុរសម្នាក់​ បេីកម៉ូតូ​ស្កុបពី​ (  Scoopy ) អត់​ស្លាក​លេខ​ដែល​មន្ត្រី​គយសង្ស័យថា​អត់​បង់ពន្ធ​នាំចូល​ 

ហេតុ​ការ​ណ៍​នេះបានកេីតឡេីងនៅចំណុច​ជិត​អូរកំបុត ​ក្បែរ​ឃុំបឹងត្រកួន ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ក្នុងខែ​កញ្ញា​ ឆ្នាំ​២០២១ ។

បុរស​ដែល​ជិះ​ម៉ូតូ​ស្កុបពី​ត្រូវបានគេរាយការណ៍មកថា​ បានរងរបួសធ្ងន់បាក់ជេីងខាង​ឆ្វេង​ ក្រោយ​កេីតហេតុ​ មន្ត្រីគយចល័ត​តំបន់​៥​ បាន​សម្រប​សម្រួល​ជាមួយ​បុរស​នោះ ដោយចេញសងលុយចំនួន​ ៥០០០​ ដុល្លារ​ ​ដេីម្បី​បញ្ចប់​រឿង​ ។  

ប៉ុន្តែ​តាម​រយៈ​ហ្វេសប៊ុក​របស់​ឈ្មោះ​ Bong Long Svay បានបង្ហោះ​រូបថត​គ្រោះថ្នាក់​បាក់ជេីង​ ដោយសរសេរថា​ ហេតុ​អ្វី​យកជីវិតខ្ញុំមកលេងសេីចម្ល៉េះ​ ?  ចំណែក​ហ្វេសប៊ុក​ឈ្មោះ​ Chhin Roth Barca បានសរសេរថា​ សូមអ្នក​សារព័ត៌មាន​ជួយផង​ គយខេត្តបន្ទាយមានជ័យ​ ។  ចំណែក​ជនរងគ្រោះ​ដែល​បង្ហោះ​ ព័ត៌មាន​និងរូប​ថតរងគ្រោះ​ ក៏បានលប់ចេញវិញផងដែរ​ ។ 

មហាជនមានចម្ងល់ថា មន្ត្រីគយម្ចាស់រថយន្ត ( ពិតជាមានលុយអាចប្រើខ្មោចកិនម្ស៉ៅបានមែន ) ប្រទេសមានច្បាប់គ្រួសារមានវិន័យ ការផ្សព្វផ្សាយច្បាប់
ដល់ប្រជាពលរដ្ឋពិតជាសំខាន់ មន្ត្រីអនុវត្តច្បាប់រិតតែសំខាន់ដើម្បីប្រទេសជាតិ តែបើអនុវត្តផ្ទុយពីច្បាប់នាំទុក្ខដល់ប្រជារាស្ត្រដេកមិនលក់ទាំងភ័យព្រួយបារម្មណ៍នោះសង្ឃឹមថាផលនេះមិនប៉ះចំក្រុមគ្រួសារលោកអ្នកបានសាងទៅចុះ ៕

Post a Comment

0 Comments