មេល្បែងទឹកភ្លៀងម្នាក់ចេញសែកស្អុយត្រូវតុលាការឃុំខ្លួនបណ្តោះអាសន្នប៉េហ្ស៉ីពីបទ មិន​បំពេញ​កាតព្វកិច្ច​ចំពោះ​ឧបករណ៍​ដែល​អាច​ជួញដូរ​បាន



​ចៅក្រម​សើ​ប​សួរ​សាលាដំបូង​រាជធានី​ភ្នំពេញ លោក ពេជ្រ វិជ្ជាធរ នា​ល្ងាច​ថ្ងៃទី៣០​ ខែកញ្ញា ឆ្នាំ​២០២១ បានចេញ​ដីកា​សម្រេច​ឃុំខ្លួន​បុរស​ម្នាក់​ដាក់ពន្ធនាគារ​ជា​បណ្ដោះអាសន្ន​ ក្រោម​ការចោទប្រកាន់​ពីបទ មិន​បំពេញ​កាតព្វកិច្ច​ចំពោះ​ឧបករណ៍​ដែល​អាច​ជួញដូរ​បាន ពាក់ព័ន្ធ​បទល្មើស​ចេញ​សែក​អត់​សាច់ប្រាក់​ចំនួន​៣​ម៉ឺន​ដុល្លារ ។​


ជន​ត្រូវ​ចោទ​ដែល​តុលាការ​សម្រេច​ឃុំខ្លួន​មានឈ្មោះ សុខ តូ​ម៉ា ភេទ​ប្រុស អាយុ​៣៩​ឆ្នាំ ជា​បុគ្គលិក​ក្រុមហ៊ុន មាន​ទីលំនៅ​ផ្ទះ​លេខ​៣៧E3 ផ្លូវ​លេខ១៣៤ សង្កាត់​វាល​វង្ស ខណ្ឌ​៧​មករា រាជធានីភ្នំពេញ ។​

យោងតាម​ដីកា​សម្រេច​ឃុំខ្លួន​របស់លោក​ចៅក្រម ​ពេជ្រ វិជ្ជាធរ ចុះ​ថ្ងៃទី៣០ ខែ​កញ្ញា ឆ្នាំ​២០២១ បាន​សម្រេច​ដាក់ឈ្មោះ សុខ តូ​ម៉ា អោយ​ស្ថិតក្រោម​ការត្រួតពិនិត្យ​តាមផ្លូវ​តុលាការ​ពីបទ មិន​បំពេញ​កាតព្វ​កិច្ច​ចំពោះ​ឧបករណ៍​ដែល​អាច​ជួញដូរ​បាន ប្រព្រឹត្ត​នៅ​ភ្នំពេញ​កាលពី​ថ្ងៃទី០១​ ខែសីហា ឆ្នាំ​២០២១ តាម​មាត្រា​២៣១​នៃ​ច្បាប់​ស្ដីពី​ឧបករណ៍​អាច​ជួញដូរ​បាន និង​ប្រតិបត្តិ​ការទូទាត់​ប្រាក់ ។ 

ដូច្នេះ​តុលាការ​សម្រេច​ឃុំខ្លួន​ឈ្មោះ ​សុខ តូ​ម៉ា ដាក់ពន្ធនាគារ​ប៉េ​ហ្ស៊ី ជា​បណ្ដោះអាសន្ន ៕

Post a Comment

0 Comments