គេហទំព័រ មួយរៀល

គេហទំព័រ មួយរៀល
Website Muyreal News គេហទំព័រ មួយរៀល

ផ្ទុះកំប៉ុងហ្គាសឆេះផ្ទះជាងជួសជុលម៉ូតូនៅមុខវត្តចំប៉ា



ករណីគ្រោះអគ្គិភ័យមួយដែលបានកើតឡើង នៅវេលាម៉ោង​ ១និង០០នាទី ថ្ងៃទី១៨​ ខែកញ្ញា​ ឆ្នាំ២០២១នេះ ដែលស្ថិតនៅចំណុចផ្ទះជួសជុលម៉ូតូ​ តាមបណ្តោយផ្លូវជាតិលេខ១​ ភូមិជ្រោយអំពិល២​ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ​ រាជធានីភ្នំពេញ​ ព្រមទាំងបំផ្លាញសម្ភារៈអស់ទាំងស្រុង។ 

លោកវរសេនីយ៍ឯក​ ព្រហ្ម​ យ៉ន​ នាយការិយាល័យបង្ការពន្លត់អគ្គិភ័យ​ និងសង្គ្រោះ​ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានប្រាប់ឲ្យដឹងថា ម្ចាស់ទីតាំងឈ្មោះ​ អ៉ិត​ សាវឿន​​ ភេទប្រុស​ អាយុ​ ៤៤ឆ្នាំ​ មុខរបរ​ ជាងជួសជុលម៉ូតូ ចំពោះមូលហេតុ​នៃការឆាបឆេះ​ ផ្ទុះកំប៉ុងហ្គាស​។   

ក្នុងហេតុការណ៍មួយនេះ បានឆេះបំផ្លាញ ផ្ទះថ្មប្រក់ស័ង្កសី ដែលមានទំហំ​ ៤.៥ម៉ែត្រ x ៩ម៉ែត្រ​ ឆេះអស់ទាំងស្រុង នឹងសម្ភារៈក្នុងផ្ទះអស់ទាំងស្រុង​ នឹងពុំបណ្តលឲ្យឆេះរាលដាលដល់ផ្ទះអ្នកជិតខាងឡេីយ។

សម្រាប់ប្រតិបត្តិការសង្គ្រោះវិញ សមត្ថកិច្ចប្រើប្រាស់រថយន្ដការិយាល័យបង្ការ និងពន្លត់អគ្គិភ័យ ចំនួន​ ៥គ្រឿង ប្រើប្រាស់ទឹកអស់​ ៥ឡាន ស្មើរ​ ២០ម៉ែត្រគូប,​ រថយន្តជំនួយមកពីក្រសួងមហាផ្ទៃចំនួន​ ២គ្រឿង​ ប្រេីប្រាស់ទឹក​អស់​ ២ឡាន​ ស្មេីរនឹង​ ១២ម៉ែត្រគូប​,​ រថយន្តសាលាខណ្ឌច្បារអំពៅ​ ចំនួន​ ១គ្រឿង​ ប្រេីប្រាស់ទឹកអស់​ ១ឡាន​ ស្មេីរនឹង​ ២ម៉ែត្រគូប​,​ រថយន្តរបស់បុរី​ ប៉េង​ ហួត​ បឹងស្នោ​ ចំនួ​ន​ ២គ្រឿង​ ប្រេីប្រាស់ទឹកអស់​ ២ឡាន​ ស្មេីរនឹង​ ១៦ម៉ែត្រគូប​ និងរថយន្ត​របស់ក្រុមហ៊ុន​ ស្រាបៀរកម្ពុជា​ ចំនួន​ ១គ្រឿង​ ប្រេីប្រាស់ទឹកអស់​ ១ឡាន​ ស្មេីរនឹង​ ៦ម៉ែត្រគូប​ ទើបរលត់ទាំងស្រុង នៅវេលាម៉ោង​ ១៣និង៣០នាទីរសៀល​នាថ្ងៃដដែរ៕

Post a Comment

0 Comments