គេហទំព័រ មួយរៀល

ក្រុមចោរដៃរហ័សឆក់កាបូបស្ត្រីម្នាក់បានសម្រេច នៅមុខសួនក្តាន់ពីរក្រសួងការពារជាតិ

 


ភ្នំពេញ៖ ក្រុមចោរដៃរហ័សមានគ្នាចំនួន០៥នាក់ បានធ្វើសកម្មភាពឆក់កាបូបពីស្ត្រីម្នាក់បានសំរេច នៅចំណុចមុខសួនក្តាន់ពីរមុខក្រសួងការពារជាតិ ស្ថិតបណ្តោយផ្លូវសហព័ន្ធរុស្សី សង្កាត់មិត្តភាព ខណ្ឌ៧មករា រាជធានីភ្នំពេញ នាម៉ោង៥នាទីព្រឹក ថ្ងៃ១៨ ខែកញ្ញា ឆ្នាំ២០២១ ។

ស្ត្រីរងគ្រោះបានប្រាប់ឲ្យដឹងថា គាត់កំពុងជិះម៉ូតូម៉ាក់ធូដេ ស្លាកលេខ ភ្នំពេញ 1GU-0110 ទិសដៅពីលិចទៅកើត ដែលធ្វើដំណើរមកពីទិញបន្លែនៅផ្សារដើមគ មានលុយប្រហែល២លានរៀល, ទូរស័ព្ទមួយគ្រឿងសំភារៈមួយចំនួនទៀត ត្រូវបានក្រុមចោរមួយក្រុមមានគ្នា០៥នាក់ ជិះម៉ូតូចំនួន ០៣គ្រឿង មានម៉ូតូម៉ាក Nex ពណ៌ស ម៉ូតូស្តុបពី ពណ៌ស និង ម៉ូតូឌ្រីមសង់សេ១២៥ ពណ៌ខ្មៅ មិនចាំស្លាកលេខ បានធ្វើសកម្មភាពឆក់កាបូបពីរូបគាត់បានសំរេច រួចជនសង្ស័យបានជិះម៉ូតូរត់គេចខ្លួនបាត់ស្រមោលអស់ ។

ក្រោយកើតហេតុស្ត្រីរងគ្រោះទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគររដ្ឋបាលសង្កាត់មិត្តភាព ដើម្បីស្រាវជ្រាវរកកមុខ ជនសង្ស័យ យកមកផ្តន្ទាទោសតាមច្បាប់ ៕

Post a Comment

0 Comments