គេហទំព័រ មួយរៀល

គេហទំព័រ មួយរៀល
Website Muyreal News គេហទំព័រ មួយរៀល

សង្ស័យរឿងគំនុំជនមិនស្គាល់មុខបង្កៃគ្រាប់បែកជាប់ទ្រូដាក់ត្រីនៅស្រែ




ខេត្តសៀមរាប៖ បុរសវ័យចំណាស់ម្នាក់បានស្លាប់ខណពេលទៅលើកទ្រូរបស់ខ្លួន ចំបង្កៃគ្រាប់បែក ដែលជនមិនស្គាល់លួចដាក់ជាប់នឹងទ្រូ ហេតុការណ៍បានកើតឡើងនៅព្រឹក ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២១ ភូមិរំដេង ឃុំស្រណាល ស្រុកក្រឡាញ់ ខេត្តសៀមរាប


យោងតាមរបាយការណ៍បានឲ្យដឹងថាករណីនេះ ក្រោយពីទទួលបានព័ត៌មានពីប្រជាពលរដ្ឋបានរាយការណ៍ថា នៅវេលាម៉ោងប្រហែល០៩និង៤០នាទីព្រឹក រូបគាត់បានទៅស្ទូង(ជួស)ស្រូវនៅវាលស្រែខាងលិច ភូមិរំដេងប្រហែល៣០០ម៉ែត្រ ដែលមានព្រំប្រទល់ជាប់និងភូមិត្រាំកង់ ឃុំចន្លាសដៃ ស្រុកក្រឡាញ់ ខេត្តសៀមរាប ពេលគាត់ទៅដល់ស្រែ បានឃើញមានធុងពណ៌ស នៅលើភ្លឺស្រែ ដែលមានចម្ងាយប្រហែល៨០ម៉ែត្រ ប៉ុន្តែមិនឃើញមានមនុស្សទេ គាត់ក៏បានដើរទៅមើល ពេលគាត់ទៅដល់ក៏ឃើញមនុស្សដេកស្លាប់ក្បែរធុងសុីនោះ គាត់ក៏បានទៅប្រាប់គ្នារបស់ពួកគាត់ និងរាយការណ៍ប្រាប់សមត្ថកិច្ច 


សមត្ថកិច្ចចុះធ្វើការត្រួតពិនិត្យទើបដឹងថាមជនរងគ្រោះឈ្មោះ ឆាវ រ៉ាយ ភេទប្រុស អាយុ៧៨ឆ្នាំ ទីលំនៅភូមិត្រាំកង់ ឃុំចន្លាសដៃស្រុកក្រឡាញ់ ខេត្តសៀមរាប ស្លាប់ដោយការផ្ទុះគ្រាប់បែកមដោយជនមិនស្គាល់មុខលួច (បង្កៃគ្រាប់បែកដាក់ជាប់និងទ្រូរបស់ជនរងគ្រោះ 


តាមការបំភ្លឺរបស់ឈ្មោះ ឆាវ រុិត ភេទប្រុសនអាយុ៣៧ឆ្នាំ ជាកូនបង្កើតរបស់ជនរងគ្រោះ ថាពុករបស់គាត់ដាក់ទ្រូនៅទីនោះ (ផ្លូវរទេះចាស់រយ:ពេលជិត១០ឆ្នាំមកហើយ  


ហើយឆ្នាំនេះគាត់ទៅដាក់ទ្រូកន្លែងចាស់នោះប្រហែលបាន៦ទៅ៧ថ្ងៃ ព្រោះទើបមានទឹក ជារៀងរាល់ព្រឹកម៉ោង៦និង៣០ ពុកតែងតែទៅមើលទ្រូរបស់គាត់ លុះដល់ម៉ោងប្រហែល៨.០០ គឺពុករបស់គាត់ត្រឡប់មកផ្ទះវិញ ប៉ុន្តែព្រឹកមុិញនេះ កូនដាំបាយឆ្អិនចាំពុកគាត់ដល់ម៉ោង៩.៣០នាទី នៅតែមិនឃើញមកផ្ទះ ទើបគាត់ទៅតាមដល់កន្លែងដាក់ទ្រូ ទើបដឹងថាពុកគាត់បានស្លាប់នៅកន្លែងដាក់ទ្រូបាត់ទៅហើយ 


បើតាមរបាយការណ៍បន្តថានៅវេលាម៉ោងប្រហែល៧និង២០នាទីព្រឹក ប្រជាពលរដ្ឋ នៅភូមិក្បែរកន្លែងកើតហេតុ បានឮសំលេងផ្ទុះដែរ ប៉ុន្តែស្មានថាផ្ទុះកង់រថយន្ត ឬជាស្នូរផ្គររន្ទះ ព្រោះពេលនោះមេឃកំពុងតែភ្លៀងផងដែរ 


បច្ចុប្បន្នសមត្ថកិច្ចបានធ្វើកោសល្យវិច័យ និង ស៊ើបអង្កេតស្រាវជ្រាវរកមុខសញ្ញាបង្កៃគ្រាប់បែក ដើម្បីយកមកផ្តន្ទាទោសតាមច្បាប់រីឯសពប្រគល់ជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី 

Post a Comment

0 Comments