ព្រះសីហនុ៖ កាលពីម៉ោងជាង២រំលងអធ្រាត្រឆ្លងចូលថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២១ មន្ត្រីអង្គភាពអគ្គិសនីខេត្តព្រះសីហនុឲ្យដឹងថារថយន្តមួយគ្រឿងម៉ាក HYUNDAI ពាក់ស្លាកលេខ ភ្នំពេញ 3F-4735 បេីកបុកបង្គោលខ្សែបណ្តាញតង់ស្យុងមធ្យម(MV) ចំនួន០១ដើម បណ្តាលឱ្យដាច់ចរន្តអគ្គិសនីនៅទីតាំងមួយចំនួនស្ថិតនៅ៖ ភូមិ០២ សង្កាត់លេខ០១ និងភូមិ០២សង្កាត់លេខ០៣ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ៕
0 Comments