គេហទំព័រ មួយរៀល

ទុរគតជនពីរនាក់បងប្អូនទទួលអំណោយសប្បុរសធម៌ពី ឯកឧត្តម ឌី វិជ្ជា និងលោកជំទាវ ហ៊ុន ម៉ាណា



(ត្បូងឃ្មុំ) ដោយទទួលដំណឹងអំពីការខ្វះខាតរបស់ទុរគតជនពីរនាក់បងប្អូនដែលរស់នៅក្នុងភូមិជួរកណ្តាល​ ឃុំកោះពី​ ស្រុកក្រូចឆ្មា​ ខេត្តត្បូងឃ្មុំ​ គឺលោកតា ដូង ញ័រ មានអាយុ  ៧៩ឆ្នាំ​ និងយាយ​ ដូង​ ត្រាវ​ អាយុ៦៩ឆ្នាំ​   ទើបនាព្រឹកថ្ងៃទី ០៤ ខែកញ្ញា ឆ្នាំ២០២១ឯកឧត្តម ឌី វិជ្ជា និងលោកជំទាវ ហ៊ុន ម៉ាណា បានមានប្រសាសន៍ណែនាំអោយលោក ជិន ប៊ុន ធឿន និងក្រុមការងារមនុស្សធម៌ចុះជួប ព្រមទាំងនាំយកអំណោយមួយចំនួនទៅប្រគល់ជូនលោកយាយ លោកតា ដើម្បីដោះស្រាយជីវភាពប្រចាំថ្ងៃរបស់គាត់បានមួយរយៈ  

អំណោយដែលប្រគល់ជូនគាត់ទាំងពីរនាក់នូវពេលនេះមានសម្ភារៈផ្ទះទេវតា ០១ ឈុតធំមានដូចជា

-អង្ករ ១០០គីឡូ

-ទឹកដោះគោខាប់ ចំនួន៤៨កំប៉ុង

-វិទ្យុស្តាប់ ០១ គ្រឿង

-ស្ករសចំនួន ៥គីឡូ

-ប្រេងកូឡាចំនួន ០១ ប្រអប់ធំ

-ប្រេងខ្យល់ចំនួន ០១ ប្រអប់ធំ

-តែ ១០កញ្ចប់តូច

-មី ចំនួន ០៥កេសតូច

-ត្រីខ ចំនួន ១០០កំប៉ុង

១០-កន្ទេល ០២ 

១១-ខ្នើយ ០២

១២-ម៉ុង ០២ 

១៣-ភួយ ០២

១៤-ពូក ០១ 

១៥-ស្បែកជើង ០១គូរ

១៦-ទឹកស៊ីអុីវ ០៣យួរ

១៧-ឆ្នាំងបាយ ០២ 

១៨-កំសៀវទឹក ០១ 

១៩-កាធុនទឹកដែក ០១ 

២០-ខ្ទះឆា ០១

២១-ស្លាបព្រា និង សម ០១ ឈុត 

២២-វែកបាយ ០១ 

២៣-ច្រាសដុសធ្មេញ ០៥ឈុត

២៤-សាប៊ូ ១២ដុំ 

២៥-ថវិកាចំនួន ៥០ម៉ឺនរៀល។ 


សូមបញ្ជាក់ផងដែរថាៈ យាយតាជាបងប្អូនបង្កេីតនឹងគ្នា​ ហេីយក៏នៅលីវទាំងពីរនាក់ផងដែរ​ ដែលពួកគាត់កំពុងរស់នៅលេីផ្ទះខ្ទមចាស់ទ្រុឌទ្រោមមួយដែលជាកេរ្តិ៍សល់ពីឪពុកម្តាយ​  សព្វថ្ងៃលោកទាំងពីរមានមុខរបរជាកម្មករសុីឈ្នួលកាច់ថ្នាំជក់បានប្រាក់កំរ៉ៃសម្រាប់ចិញ្ចឹមជីវិត​  ហើយជីវភាពរស់នៅសព្វថ្ងៃនេះ​ មួយផ្នែកទៀតបានអ្នកភូមិជិតខាង​ និងអាជ្ញាធរដែនដីជួយទំនុកបម្រុងជាស្បៀងអាហារខ្លះៗផងដែរ។

Post a Comment

0 Comments