រាជធានីភ្នំពេញ៖ នៅវេលាម៉ោង ០១និង៤០ នាទីយប់ ថ្ងៃពុធ ១រោច ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២១ មានករណីអគ្គីភ័យ មួយកន្លែងកើតឡើងនៅ ស្ថិតតាមផ្លូវលេខ១៦៩ ផ្ទះលេខ១៥៩E២Z ភូមិ៤ សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ ។
- ប្រភេទសំណង :ថ្មបេតុង ទំហំ ០៤ម៉ែត្រ ×១២ម៉ែត្រ ។
- ខូចខាតសំភារះ: ឆេះសំភារះអស់ទាំងស្រុង នឹងពុំបណ្ដាលអោយឆេះរាលដាលដល់ផ្ទះអ្នកជិតខាងឡើយ ។
- ស្លាប់មនុស្ស : ចំនួន ០១នាក់ ភេទប្រុស មុខរបរនៅផ្ទះ ពុំស្គាល់អត្តសញ្ញាណ ។
- របួសមនុស្ស: គ្មាន ។
+ មូលហេតុ: កំពុងស្រាវជ្រាវ ។
- រថយន្តអន្តរាគមន៍របស់ការិយាល័យអគ្គិភ័យ : ចំនួន ០២ គ្រឿង ប្រេីប្រាស់ទឹកចំនួន ០៣ រថយន្ត ស្មេីនឹង ១២ម៉ែត្រគូប ។
- រថយន្តជំនួយ: ផ្សារទំនើបអូឡាំព្យាចំនួន ០២ គ្រឿង ប្រើប្រាស់ទឹកអស់ ០២ រថយន្ត ស្មើរនឹង ០៨ម៉ែត្រគូប ។
- ពន្លត់ចប់ : នៅវេលាម៉ោង ០២និង៤០ នាទីយប់ នាថ្ងៃខែឆ្នាំដដែល ៕
0 Comments