អាជ្ញាធរថាការជន់លិចទឹកនៅក្រោមស្ពានអាកាសចោមចៅ នឹងមិនមានទៀតទេនៅពេលស្ពានធ្វើរួច

 



 ភ្នំពេញ៖ ប្រធានមន្ទីរសាធារណការរាជធានីភ្នំពេញ និងដឹកជញ្ជូន​រាជធានីភ្នំពេញ​បញ្ជាក់ថា ការជន់លិចទឹកនៅក្រោមស្ពានអាកាសចោមចៅ​ នឹងមិនមានទៀតទេ​នៅពេលស្ពានធ្វើរួច  ខណៈការលិចទឹកថ្មីៗនេះ ​ដោយសារអាងទឹក២ក្រោមនោះ​មិនទាន់ដំណើរការ។


 លោក សាំ ពិសិដ្ឋ បានថ្លែងប្រាប់ CNC  នៅថ្ងៃទី៣ ខែកញ្ញានេះថា  «ការជន់លិចទឹក​នៅចំណុចផ្លូវក្រោមដីស្ពានអាកាសចោមចៅ កាលពីពេលថ្មីៗនេះ​ដោយទឹកភ្លៀងធ្លាក់​ខ្លាំងនោះ គឺ ដោយសារតែអាងទឹកធំចំនួន ២នៅខាងក្រោមនោះ​ មិនទាន់ធ្វើរួច​ដែលអាចដំណើរការបាននៅឡើយ  ហើយនៅពេលការស្ថាបនាស្ពាននេះ​រួចរាល់ បញ្ហាជន់លិចផ្លូវក្រោមដីនេះ នៅពេលមានភ្លៀងខ្លាំងម្តង​គឺវានឹងមិនកើតមានទៀតឡើយ»។


ជាមួយគ្នានេះ  លោក សាំ ពិសិដ្ឋ  បានបញ្ជាក់ថា សម្រាប់ការស្ថាបនាស្ពានអាកាស និងផ្លូវក្រោមដីចោមចៅបើគិតមកដល់ត្រឹមថ្ងៃទី៣ ខែកញ្ញានេះ​សម្រេចការស្ថាបនា​បានប្រមាណ ៨០ភាគរយហើយ ខណៈតាមគម្រោងការដ្ឋាននេះ​នឹងបញ្ចប់ការសាងសង់​នៅចុងខែមីនាឆ្នាំ២០២២ខាងមុខ៕


ប្រភព៖ CNC

Post a Comment

0 Comments