ក្រុមចោរវាយប្លន់យ៉ាងសកម្មនាពេលរាត្រីផ្លូវ៥០ម៉ែត្រ សមត្ថកិច្ចក្របួចបាន០៥នាក់



រាជធានីភ្នំពេញ៖ កម្លាំងនគរបាលព្រហ្មទណ្ឌខណ្ឌដង្កោ បង្រ្កាបក្រុមចោរវាយប្លន់នាពេលរាត្រី ឥឡូវឃាត់ខ្លួនបានជាបន្តបន្ទាប់ចំនួន៥នាក់ ។

នៅរសៀលថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២១នេះ លោកវរសេនីយ៍ឯកជឹម ស៊ីថា អធិការនគរបាលខណ្ឌដង្កោ បានប្រាប់អោយដឹងថា កម្លាំងជំនាញនគរបាលព្រហ្មទណ្ឌខណ្ឌដង្កោ បានបើកការស្រាវជ្រាវមុខសញ្ញាប្លន់យ៉ាងសកម្មនៅពេលរាត្រី ក្នុងភូមិសាស្រ្តខណ្ឌដង្កោ  រាជធានីភ្នំពេញ យ៉ាងសកម្មបន្ទាប់ពីសមត្ថកិច្ចទទួលបានពាក្យបណ្ដឹងពីជនរងគ្រោះរួច ។

ដោយមានការចង្អុលបង្ហាញពីឯកឧត្ដម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនិងជាស្នងការនគរបាលរាជធានីភ្នំពេញ ក្រោមការបញ្ជានិងដឹកនាំផ្ទាល់ពីលោកវរសេនីយ៍ឯកជឹម ស៊ីថា  អធិការនគរបាលខណ្ឌដង្កោ បន្ទាប់ពីឃាត់ខ្លួនជនសង្ស័យបានម្នាក់រួចមកបានឲ្យកម្លាំងជំនាញព្រហ្មទណ្ឌបើកការស្រាវជ្រាវមុខសញ្ញាប្លន់យ៉ាងសកម្មខាងលើនេះ ឃាត់ខ្លួនបានជនសង្ស័យជាបន្តបន្ទាប់ចំនួន ៥នាក់បន្ថែមទៀត នៅចំណុចភូមិឬស្សីនិងផ្សារដីថ្មីសង្កាត់ស្ទឹងមានជ័យ ៣ខណ្ឌមានជ័យ ដែលជនសង្ស័យបានជួលបន្ទប់ស្នាក់នៅលាក់ខ្លួន។

 ក្រោយពីសមត្ថកិច្ចធ្វើការឃាត់ខ្លួនជនសង្ស័យបាន០៥នាក់បន្ថែមទៀតរួចមក កម្លាំងជំនាញនគរបាលនគរបាលព្រហ្មទណ្ឌ បានបញ្ជូនជនសង្ស័យខាងលើមកធ្វើការសាកសួរបន្ត នៅអធិការខណ្ឌដង្កោរាជធានីភ្នំពេញ ។

បច្ចុប្បន្នជនសង្ស័យទាំង០៥នាក់ខាងលើនេះ កំពុងតែឃុំខ្លួនបណ្ដោះអាសន្ននៅអធិការរដ្ឋាននគរបាលខណ្ឌដង្កោ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមច្បាប់ ៕


Post a Comment

0 Comments