ប្រពន្ធដើមនាំបងប្អូនទៅវាយអតីតប្តី ដណ្តើមយកកូនប្រុសអាយុ៨ឆ្នាំត្រឡប់ទៅវិញ



ភ្នំពេញ៖ ស្ត្រីម្នាក់បាននាំបងប្អូនសាច់ញ្ញាតិរបស់ខ្លួន ទៅវាយអតីតប្តីរបស់ខ្លួន ដែលបានលែងលះគ្នាយូរហើយ ដណ្តើមយកកូនប្រុសអាយុ៨ឆ្នាំ រួចគេចខ្លួនបាត់ បន្សល់ត្រឹមតែបុរសជាអតីតប្តី រងរបួសនៅក្នុងរថយន្ត បង្កការកកស្ទះពេញផ្លូវ។

ហេតុការនេះបានកើតឡើងនៅវេលាម៉ោង១និង៣៥នាទី ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២១ ដោយទីតាំងកើតហេតុស្ថិតនៅតាមបណ្តោយផ្លូវបំបែក មុន្នីរ៉េត កែងនិងផ្លូវលេខ២២៣ ស្ថិតនៅក្នុងសង្កាត់ផ្សារដើមគ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

គួរបញ្ជាក់ផងដែរថា បុរសជាអតីតប្តី កំពុងបើកបររថយន្តមួយគ្រឿងជិះគ្នាបីនាក់ ក្នុងនោះមានកុមារប្រុសស្រីចំនួន២នាក់ ដោយកូនប្រុសត្រូវបានអតីតប្រពន្ធ (ដើម) វាយដណ្តើមយកទៅបាត់ ចំណែកកូនស្រីជាកូនប្រពន្ធក្រោយ រីឯរថយន្តត្រូវបានអតីតប្រពន្ធ កាច់បំបាក់សោរ មិនអាចបើកទៅមុខរួចបង្កការកកស្ទះពេញផ្លូវ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញបានចុះមកដល់ទីតាំងកើតហេតុ ដើម្បីធ្វើការវាស់វែង ព្រមទាំងដករថយន្តចេញពីទីតាំងខាងលើដើម្បីសម្រួលចរាចរណ៍នៅចំណុចទីតាំងខាងលើ ឲ្យប្រសើរឡើងវិញ៕

Post a Comment

0 Comments