ខេត្តព្រះសីហនុ៖ ថ្ងៃព្រហស្បតិ៍ ៣កើត ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ពស ២៥៦៥ ត្រូវនឹងថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២១ មានគណនេយ្យហ្វេសប៊ុកឈ្មោះថា លី ហ័រ បានមានមតិយោបល់ក្នុងផេកផ្លូវការ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុថា (នាងខ្ញុំសូមជម្រាបជូនដល់ ឯកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ នាងខ្ញុំរងភាពអយុត្តិធម៌ណាស់ ដោយប្តីនាងខ្ញុំយកកាំភ្លើងគំរាមបាញ់សំលាប់ខ្ញុំ ហើយគាត់បានមកបាញ់ឪពុកនាងខ្ញុំមួយគ្រាប់ហើយគាត់និយាយថានឹងបាញ់សន្លាប់ចោលមួយពូជនាងខ្ញុំមានតែអង្វរឲ្យឯកឧត្តមជួយដល់នាងខ្ញុំដែលជាជនរងគ្រោះផង🙏🙏🙏🙏🙏) ។
លោកឧត្តមសេនីយ៍ស្នងការបានមានប្រសាសន៍ថា កាលពីថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២១ សមត្ថកិច្ចបានធ្វើការឃាត់ខ្លួនជនសង្ស័យឈ្មោះ ទួន ហ៊ីង យកមកអធិការដ្ឋាននគរបាលក្រុងព្រះសីហនុដើម្បីធ្វើការសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តព្រះសីហនុ ចាត់ការតាមនីតិវិធី ។
លោកឧត្តមសេនីយ៍ស្នងការបានបញ្ជាក់សង្កត់ធ្ងន់ថា នៅព្រឹកថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២១ សាលាដំបូងខេត្តព្រះសីហនុ ចេញដីកាបង្គាប់អោយឃុំខ្លួនបណ្តោះអាសន្ននៅពន្ធនាគារ លើឈ្មោះ ទួន ហ៊ីង តាមដីកាលេខ: ៧០២ តពដ/២១ ចុះថ្ងៃទី០៩ កញ្ញា ២០២១ចេញដោយលោក កោ វណ្ឌី ចៅក្រមស៊ើបសួរសាលាដំបូងខេត្តព្រះសីហនុ ពីបទ: ហឹង្សាប្រព្រឹត្តដោយសហពទ្ធ័ ឬអនីតិសង្វាសជន៕
0 Comments