អាជ្ញារាជធានីភ្នំពេញបន្តផ្អាកការងារ មុខរបរ ឬអាជីវកម្មហានិភ័យខ្ពស់និងការជួបជុំមនុស្សនៅភ្នំពេញ១៤ថ្ងៃទៀត



រដ្ឋបាលរាជធានីភ្នំពេញនៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២១នេះ បានសម្រេចបន្តដាក់ចេញនូវវិធានការរដ្ឋបាល ដោយផ្អាកជាបណ្ដោះអាសន្នចំពោះសកម្មភាពការងារ មុខរបរ ឬអាជីវកម្មមានហានិភ័យខ្ពស់នៃការឆ្លងរាលដាលជំងឺកូវីដ-១៩ និងបន្តផ្អាកការជួបជុំ ឬការប្រមូលផ្ដុំមនុស្សជាលក្ខណៈឯកជនដែលមានមនុស្សចូលរួមលើសពី១៥នាក់ រយៈពេល១៤ថ្ងៃបន្ថែមទៀត ចាប់ពីថ្ងៃទី២៤ ខែកញ្ញា រហូតដល់ថ្ងៃទី០៧ ខែតុលា ដើម្បីប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។ 

ដោយឡែកតែហាងកាហ្វេម្តុំផ្សារដើមគ ផ្លូវ២៣៣កែងនិងផ្លូវ៣៣៦ សង្កាត់ផ្រដើមគ ខណ្ឌទួលគោក រាជធានីភ្នំពេញ មានការប្រមូលផ្តុំលេងល្បែងស៊ីសងប្រភេទឡូតូ Keno Online ល្មើសវិធានការរដ្ឋបាលរាជធានីភ្នំពេញ និងបន្លំជ្រកក្រោមច្បាប់ឆ្នោតឡូតូកាត់ខ្ទង់ផ្សេង ព្រមទាំងថ្មីៗនេះ សមត្ថកិច្ចចុះបង្ក្រាបនៅសង្កាត់បឹងសាឡាងផងដែរ ៕

Post a Comment

0 Comments