សេចក្តីជូនដំណឹងមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តរតនគិរី សូមជម្រាបជូនដល់សាធារណជនទាំងអស់ឱ្យបានជ្រាបថាៈ នៅព្រឹក ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២១នេះ មានអ្នកជំងឺដែលមានមេរោគកូវីដ-១៩ ចំនួន០៣នាក់ បានរត់គេចខ្លួនចេញពីមណ្ឌលសម្រាកព្យាបាលជំងឺកូវីដ-១៩ មន្ទីរពេទ្យបង្អែកខេត្តរតនគិរី ។
អ្នកជំងឺដែលមានមេរោគកូវីដ-១៩ ចំនួន០៣នាក់ បានបញ្ជូនមកមណ្ឌលសម្រាកព្យាបាលជំងឺកូវីដ-១៩ មន្ទីរ ពេទ្យបង្អែកខេត្តរតនគិរី នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២១ ចំនួន០១នាក់ និងនៅថ្ងៃទី១៥ ខែកញ្ញាឆ្នាំ២០២១ ចំនួន០២នាក់ ពួកគាត់បានរត់គេចខ្លួនចេញពីមណ្ឌលព្យាបាល ដែលមានព័ត៌មានផ្ទាល់ខ្លួនដូចខាងក្រោមៈ ១-ឈ្មោះ ចែម សុវត្តិ ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរបច្ចុប្បន្ន មិនពិតប្រាកដ ទីលំនៅបច្ចុប្បន្នភូមិប៉ាជនធំ ឃុំឯកភាព ស្រុកអូរជុំ ខេត្តរតនគិរី ។ ២-ឈ្មោះ ខុន សុវណ្ណ ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរបច្ចុប្បន្ន មិនពិតប្រាកដ ទីលំនៅបច្ចុប្បន្ន ភូមិក្រឡា ឃុំប៉ូយ ស្រុកអូរជុំ ខេត្តរតនគិរី ។ ៣-ឈ្មោះ ឃិន ច័ន្ទថ្លា ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរបច្ចុប្បន្នមិនពិតប្រាកដ ទីលំនៅបច្ចុប្បន្នភូមិ៧មករា សង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរី ។
ទាក់ទងទៅនិងករណីអ្នកជំងឺមានមេរោគកូវីដ-១៩ខាងលើ ដែលបានរត់គេចខ្លួនចេញពីមណ្ឌលព្យាបាល មន្ទីរ សុខាភិបាលនៃរដ្ឋបាលខេត្តរតនគិរី សូមអំពាវនាងដល់ អាជ្ញាធរ និងកងកំលាំងមានសម្ថកិច្ចគ្រប់លំដាប់ថ្នាក់ មេត្តា ជួយចាប់ឃាត់ខ្លួនអ្នកជំងឺកូវីដ១៩ទាំងនោះ ដើម្បីបញ្ជូនមកមណ្ឌលព្យាបាលជំងឺកូវីដ-១៩ វិញ ។
មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តរតនគិរី សូមធ្វើការអំពាវនាវជាថ្មីម្តងទៀត ដល់បងប្អូនប្រជាពលរដ្ឋដែលវិជ្ជមានជំងឺកូវីដ-១៩ សូមមេត្តាចូលរួមអនុវត្តតាមវិធានការព្យាបាលរបស់ក្រសួងសុខាភិបាល ដោយការអត់ធ្មត់ដើម្បីឲ្យជាសះស្បើយ ជៀសវាងរត់គេចដែលអាចនាំទុក្ខដល់សុខភាពខ្លួនផង នាំទុក្ខដល់អ្នកដ៏ទៃក្នុងក្រុមគ្រួសារនិងសហគមន៍ផង និង ត្រូវមានទោសទណ្ឌ ជាប់ពន្ធនាគាររយៈពេលវែងផងដែរ ។
អាស្រ័យដូចជម្រាបជូនខាងលើ សូមសាធារណៈជននិង អាជ្ញាធរ និងកងកំលាំងមានសម្ថកិច្ចគ្រប់លំដាប់ថ្នាក់ មេត្តាជ្រាបជាព័ត៌មាន និង តាមឃាត់ខ្លួនជនទាំង០៣រូបខាងលើ ដើម្បីមកបន្តទទួលការពិនិត្យនិងព្យាបាល ៕
0 Comments