អាសូរជីវិតអ្នកឡើងត្នោតធ្លាក់ជុងបង្គោលរបងស្លាប់ភ្លាមៗ



 កំពង់ធំ៖ គួរអោយអាសូរ បុរសម្នាក់បានធ្លាក់ពីលើចុងត្នោត ចំបង្គោលរបង់ជុងចង្កាជាប់ឆ្កឹង ស្លាប់នៅកន្លែងកើតហេតុ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១១និង៣០នាទីព្រឹក ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២១ នៅចំនុចដើមត្នោតខាងក្រោយភូមិ ជាន់លែង ឃុំមានជយ័ ស្រុកសណ្ដាន់ ខេត្តកំពង់ធំ ។

  តាមប្រភពព័ត៏មានពីប្រជាពលរដ្នបានអោយដឹងថា ជនរងគ្រោះឈ្នោះ ស្រី ឆាំ ភេទប្រុស អាយុ៤៩ឆ្នាំ រស់នៅក្នុងភូមិឃុំកើតហេតុខាងលើ មានមុខរបរជាអ្នកឡើងត្នោត កៀបយកទឹកត្នោតធ្វើត្នោតជូរនិងធ្វើស្ករត្នោត ។

 តាមការអោយដឹងពីសមត្ថកិច្ច ដែលបានចុះពិនិត្យកន្លែងកើតហេតុបានសន្និដ្ឋានថា  មូលហេតុដែលជនរងគ្រោះធ្លាក់ ដោយរៀបរាប់ថាដើមត្នោត២ដើមនៅក្បែរគ្នា តែដាក់បង្អោងឡើងតែ១ដើមទេ ហើយនៅលើចុងត្នោតបានដាក់ឬស្សីសំរាប់ឆ្លងទៅឆ្លងមក លុះឬស្សីនោះយូរទៅៗក៏ពុកបាក់ធ្លាក់ជនរងគ្រោះស្លាប់នៅនិងគល់ត្នោត ខណៈពេលគាត់កំពុងឆ្លងទៅដើមម្ខាងទៀត ។

  ក្រោយសមត្ថកិច្ចចុះពិនិត្យធ្វើកោសល្យវិច័យរួច បានប្រគល់សាកសពជូនសាច់ញាតិក្រុមគ្រួសារ ចាត់ចែងធ្វើបុណ្យតាមប្រពៃណី ៕

Post a Comment

0 Comments