កម្លាំងនគរបាលចាប់ឃាត់ខ្លួនក្រុមក្មេងទំនើងប្រុសស្រី២៣នាក់ ផឹកស៊ីល្មើសវិធានសុខាភិបាល



ខេត្តកែប៖ ក្រុមក្មេងទំនើងប្រុស ស្រីចំនួន២៣នាក់ ជិះម៉ូតូ៩គ្រឿង មកពីរាជធានីភ្នំពេញ និងបណ្តាខេត្តផ្សេងទៀត នៅយប់ថ្ងៃទី១៨ខែកញ្ញា ឆ្នាំ២០២១ ត្រូវបានកម្លាំងអន្តរាគមន៍ សហការជាមួយកម្លាំងប្រចាំការតំបន់ឆ្នេរ ចាប់ឃាត់ខ្លួនក្រោមការដឹកនាំបញ្ជាពីលោកឧត្តមសេនីយ៍ទោ សម្បត្តិ សុធារដ្ឋ ស្នងការនគរបាលខេត្តកែប។ ក្រុមក្មេងទំនើងទាំងនោះកំពុងប្រមូលផ្តុំគ្នាផឹកស៊ីល្មើសវិធានការសុខាភិបាល និងបានដុតផាវផ្ទុះលាន់លឺបង្កការភ្ញាក់ផ្អើល និងបណ្តាលឲ្យប៉ះពាល់សណ្តាប់ធ្នាប់សាធារណៈនៅតំបន់ទេសចរណ៍ឆ្នេរកែប។ 


ក្រោយឃាត់ខ្លួន យើងបាននាំមកកាន់ស្នងការដ្ឋាននគរបាលខេត្ត ដើម្បីអប់រំ ធ្វើកិច្ចសន្យាបញ្ឍប់ការប្រមូលផ្តុំគ្នាផឹកសុីតទៅទៀតនឹងហៅអាណាព្យាបាលមកធានាយកទៅអប់រំបន្តនៅផ្ទះ៕

Post a Comment

0 Comments