គេហទំព័រ មួយរៀល

អាជ្ញាធរខណ្ឌដូនពេញចុះបង្ក្រាបលួចបើកកន្លែងផឹកស៊ីរាំលេងកម្សាន្តល្មើសវិធានការរដ្ឋបាលរាជធានី




កម្លាំងចម្រុះនៃគណៈបញ្ចាការឯកភាពខណ្ឌដូនពេញ ចុះបង្ក្រាបនិងឃាត់ខ្លួន មនុស្សប្រុសស្រីជាង៥០នាក់ ម៉ោង១១និង៥០នាទីយប់ថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២១ ត្រង់ចំណុចទីតាំងកន្លែងកម្សាន្តយីហោ« ប៊្លូឆីលី »តាមបណ្ដោយផ្លូវ១៧៨ ក្នុងសង្កាត់ជ័យជំនះខណ្ឌដូនពេញ បន្ទាប់ពីនាំគ្នាចូលទៅផឹកស៊ីរាំលេងកម្សាន្ត ប្រមូលផ្តុំដែលល្មើសនិងវិធានការរដ្ឋបាលរាជធានីភ្នំពេញ   


ក្នុងប្រតិបត្តិការណ៍នេះ គឺធ្វើឡើងបន្ទាប់ពីកម្លាំងចម្រុះ នៃគណៈបញ្ចាការឯកភាពខណ្ឌដូនពេញ បានធ្វើការចុះរដ្ឋបាលក្នុងតំបន់មិនរៀបរយ និងល្បាតត្រួតពិនិត្យមូលដ្ឋានទៅលើអាជីវកម្មហាមឃាត់រួមមាន ក្លឹប KTV រង្គសាល ឌីស្កូតែក បៀរហ្គាឌិន ម៉ាស្សាកោសជប់ ស្ថិតក្នុងសង្កាត់ទាំង១១ នាខណ្ឌដូនពេញ។


 ក្រោយពីឃាត់ខ្លួនមនុស្សប្រុសស្រីជាង៥០នាក់ខាងលេីរួចហើយ កម្លាំងចម្រុះ នៃគណៈបញ្ចាការឯកភាពខណ្ឌដូនពេញ បានដឹកពួកគេទៅកាន់សាលាខណ្ឌទាំងយប់ ដើម្បីធ្វើតេស្ដរកមេរោគកូវីដ-១៩ និងជម្ងឺបម្លែងថ្មីដែលតា (Delta) ដោយអនុវត្តន៍តាមនីតិវិធីច្បាប់ផងដែរ 

Post a Comment

0 Comments