ពាក្យថា "មនុស្សឆ្លាតតែល្ងង់" បើអ្នកអ្នកស្តាប់តែមួយភ្លែត ដោយមិនបានពិចារណានោះ អ្នកនឹងអស់សំណើច តែបើអ្នកមានមូលដ្ឋានក្នុងការពិចារណា អ្នកនឹងយល់ថានេះហើយជាបញ្ញា ។
មនុស្សឆ្លាតមកពីមានចំណេះ ប៉ុន្តែភាពឆ្លាតមិនទាន់ដល់កម្រិតមួយ ដែលយើងត្រូវអោយតម្លៃនោះទេ ពីព្រោះមនុស្សឆ្លាតខ្លះវាខូចវាមានល្បិចកល វាធ្វើដើម្បីបំរើប្រយោជន៍ផ្ទាល់ខ្លួនរបស់វា ។
ពាក្យថា "មនុស្សឆ្លាតតែល្ងង់" គឺមនុស្សឆ្លាត វាមិនទាន់មានលក្ខណៈគ្រប់គ្រាន់ក្នុងសេចក្តីល្អនៅឡើយទេ ។
មនុស្សឆ្លាតដែលខ្វះបញ្ញាគឺ វាល្ងង់ ត្រង់មិនដឹងខុសមិនដឹងត្រូវហ្នឹងឯង ។
ចោរខ្លះវាឆ្លាតខាងលួច វាពូកែលួច គេសរសើរថាចោរនោះឆ្លាត គេមិនដែលនិយាយថាចោរនោះមានបញ្ញាទេ ។
បញ្ញា គឺ ជាធម្មជាតិល្អហើយវាចាំដើរតួក្រោយបទពិសោធន៍ វាប្រាប់ថាធ្វើអញ្ចេះបានត្រូវ ធ្វើអញ្ចេះមិនត្រូវទេ ក្នុងនាមជាមនុស្សត្រូវតែចេះជួយអ្នកដ៏ទៃ ត្រូវតែធ្វើការងារប្រាស់ចាក ភាពអាត្មានិយមជាដើម..។ល៕
0 Comments