បញ្ហាតម្លៃប្រេងឥន្ទនៈនិងការចាក់មិនគ្រប់លីត្រលើសចំណុះធុងសាំងជាចំណុចកង្វល់មួយក្នុងជីវភាពប្រចាំថ្ងៃ



ប្រធានបទតូចតាចមួយដែលអង្គភាព មួយរៀល លើកយកមកសរសេរផ្សព្វផ្សាយ ពិភាក្សាស្វែងយល់ ដែលជាកង្វល់របស់ប្រជាពលរដ្ឋបានផុសតាមបណ្តាញសង្គមម្តងហើយម្តងទៀត លើកជាបញ្ហា បង្ហាញជាភស្តុតាង ចង់ដឹងចង់យល់ឲ្យជាក់ច្បាស់តាមការឆ្លើយតបជាខំមិនបញ្ចេញមតិផ្សេងៗនិងបទពិសោធន៍ នៅលើបណ្តាញសង្គមយក្សហ្វេសបុកមួយនេះ ។

នេះជាករណីទី២ មួយផ្សេងទៀតដែលអាខោន BunEang Jruk https://www.facebook.com/groups/508613183387741/permalink/901281377454251/ បានផុសក្នុងបណ្តាញសង្គមហ្វេសបុកថា ៖ (សាំងនៅសល់ 1កាំ PCX 2014 ថៃ ជាធម្មតានៅសល់ក្នងធុង ពី1លីត្រ ទៅ 1.5លីត្រ ម្ដេងត្រូវចាក់ 8.23លីត្រទៀត? ( នាឡិកាសាំងមិនទាន់លោត )សំនួរសួរថា » តើPCX 2014 ធុងសាំងចំណុះប៉ុន្មាន ទើបចាក់ដល់ច្រើនដល់ម្លឹង ? ជួយបកស្រាយ !! #Total ចំណុចបញ្ជាក់ PCX ចេញពីក្រុមហ៊ុន HONDA 1ពេញរបស់ធុងសាំង បានតែ 8លីត្រទេ ហេតុអ្វី ? បើចឹងមែនមិនមែនលើសតែ 0.23ទេ ចុះសាំងនៅសល់ក្នុងធុង 1លីត្រជាងទៀត បាត់ច្រើនណាស់) ។

ករណីទី១ អង្គភាព មួយរៀល បានចុះផ្សាយមានចំណងជើងថា {(មហាកំពុងមានចម្ងល់ថាតើក្រុមហ៊ុនផលិតម៉ូតូខុសបច្ចកទេសឬស្ថានីយ៍ប្រងឥន្ទនៈតេលាមានបញ្ហា? ) ដែលម្ចាស់អាខោនហ្វេសបុក ( ស៊ាន សុវណ្ណាលាភ) https://www.facebook.com/groups/508613183387741/permalink/896065394642516/ បានសរសេរផុសថា៖ (សូម​ប្រយ័ត្ន​ផងបងៗ PCX ចាក់សាំង8.5L លើកទី១ហើយ ទីតាំងលូ៥  ពេលចាក់ហើយគឺ​បុគ្គលិក​និង​លុបលេខ​កុងទ័រ​ចោលទៀតហើយសាំងនៅសល់២កាំ)៚ (ខ្ញុំសុំសួរបងៗក្នុងគ្រុបថា PCX 014 មួយពេញប៉ុន្មានលីត?​ 
បើកគេចាក់អោយខ្ញុំ៨.៥លីត ហើយសាំងនៅសស់២កាំទៀត ចុងក្រោយគេសុំយកតែ៧លីតវិញ សួរថាសាំងនៅ២កាំយ៉ាងច្រើនតែ៦លីតនិងគឺហៀរហើយ តែខ្ញុំអោយដល់៧លីតហើយនៅមករកអីទៀត ពេលនោះខ្ញុំអោយគាត់៨.៥លីតតែគាត់មិនព្រមយកសស់​ហើយខាងគាត់បានទាំងសុំអង្វរយើងទៀត ចុងក្រោយមកបកខាំវិញ ការដែលខ្ញុំផុសនេះគឺគ្រាន់តែចង់អោយបងប្អូនមើលអោយច្បាស់មុននិងចាក់ ដោយសារតែខ្ញុំមើលមិនទាន់​ខាងគាត់បានលុបលេខ​កុងទ័រ​ហើយ​ទាខ្ញុំ៨.៥លីត)៚

យោងតាមវេបសាយវីគី ( Wikipedia ) https://en.wikipedia.org/wiki/Honda_PCX បានសរសេរយ៉ាងច្បាស់ថា ចំណុះសាំងនៅក្នុងមួយពេញមានត្រឹមតែចំនួន០៨លីត្រប៉ុណ្ណោះ ។} ។

មកដល់ករណីទី២នេះ រឿងប្រេងឥន្ទនៈចាក់លើសចំណុចទៀតតែមិនត្រូវបានម្ចាស់អាខោនហ្វេសបុក ប្រាប់អំពីទីតាំងស្ថានីយ៍ប្រេងឥន្ទនៈទេ ដោយភ្ជាប់ជាមួយរូប ការបញ្ជាក់ពីក្រុមហ៊ុនម៉ូតូហុងដា អំពីចំណុះធុងសាំងមួយពេញត្រឹមតែ៨លីត្រ តែប៉ុណ្ណោះ ។

ចំពោះខំមិនខាងក្រោម មានបងប្អូនធ្លាប់ចាក់សាំងរហូត៨,៨លីត្រជិត៩លីត្រ និងមតិខ្លះឲ្យយកកាដុង៥លីត្រទៅទិញសាំង តើស្ថានីយ៍ប្រេងហ៊ានលក់ឬចាក់ឲ្យទេគឺដឹងថា កន្លែងរកស៊ីនោះ ជាឈ្មួញសុចរិតឬទុច្ចរិត ។

ទោះជាយ៉ាងរដ្ឋមន្ត្រីដែលទទួលបានការទុកចិត្តពីរដ្ឋាភិបាល ដែលបានគាំទ្រដោយប្រជារាស្ត្រ ត្រូវត្រួតពិនិត្យមើលបញ្ហាដ៏តូចតាចនេះ បើរីករាលដាលពេញផ្ទៃប្រទេស ច្បាស់ជាក្លាយទៅជាដំប៉ៅមហារីកជាមិនខាន កុំឲ្យដំបូលសន្តិភាពជាម្លប់និងជម្រកឈ្មួញឬមន្ត្រីប្រព្រឹត្តអំពើទុច្ចរិតបំផ្លាញប្រជារាស្ត្រនិងប្រទេស ៕

Post a Comment

0 Comments