គេហទំព័រ មួយរៀល

គេហទំព័រ មួយរៀល
Website Muyreal News គេហទំព័រ មួយរៀល

ពេលក្រត្អូញត្អែរថាវេទនា មានទ្រព្យហូរហៀរដេកមិនលក់ភ័យបារម្មណ៍



និទានគតិលោក៖ អ្នកធ្លាក់ស៊ីក្លូរម្នាក់ យប់ឡើងគាត់តែងទៅសម្រាក នៅមុខសំយ៉ាបហាងលក់មាសមួយ។ អត់ទ្រាំមិនបាន គាត់ក៏ដាច់ចិត្តសុំសួរទៅកាន់បុរសជាម្ចាស់ហាងមាស។

កម្មករស៊ីក្លូរ៖ បងមាន មាស មានលុយច្រើនហើយ តែឃើញបងធ្វើការងាររាល់ថ្ងៃ រហូតដល់យប់ជ្រៅម៉ោង១២ ម៉ោង១យប់។ ម៉េចបង មិនសម្រាកខ្លះ

ម្ចាស់ហាងមាស មិនបានឆ្លើយតបទេ ក៏ដកលុយ ៣០០ជូនទៅបុរសកម្មករស៊ីក្លូរ។

លុះ៣ថ្ងៃក្រោយមក បុរសកម្មករស៊ីក្លូរ ដាច់ចិត្តយកលុយនោះ ប្រគល់ជូនម្ចាស់ហាងវិញ ហើយនិយាយថា៖ «តាំងពីបានលុយនេះខ្ញុំដេកមិនលក់ទល់ភ្លឺ ជារៀងរាល់យប់» ព្រោះខ្លាចបាត់ផង ខ្លាចត្រូវគេវាយយកផង៕

Post a Comment

0 Comments