គេហទំព័រ មួយរៀល

គេហទំព័រ មួយរៀល
Website Muyreal News គេហទំព័រ មួយរៀល

បុរសម្នាក់ជិះម៉ូតូក្នុងល្បឿនលឿនរ៉េចង្កូតឡើងចិញ្ចើមផ្លូវបុកបង្គោលចំណតរថយន្តក្រុងបោកក្បាលបែកលលាដ៍ស្លាប់ភ្លាមៗ



ភ្នំពេញ៖ បុរសម្នាក់បានស្លាប់ភ្លាមៗ ក្នុងគ្រោះថ្នាក់ចរាចរណ៍បង្កដោយខ្លួនឯងខ្វះការប្រុងប្រយ័ត្ន នៅចំណុចកើតត្រង់បង្គោលផ្លាកសញ្ញាចំណតរថយន្តក្រុងលេខ៦៥ តាមបណ្តោយមហាវិថីព្រះមុន្នីវង្ស ស្ថិតនៅក្នុងសង្កាត់បឹងប្រលិត ខណ្ឌ៧មករា រាជធានីភ្នំពេញ វេលាម៉ោង៥ព្រឹក ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២១នេះ ។

សមត្ថកិច្ចប្រាប់ឲ្យដឹងថា មុនកើតហេតុគេឃើញម៉ូតូ Suzuki Step ពណ៌ខ្មៅ ស្លាកលេខ ភ្នំពេញ 1R-5141 បើកបរដោយយុវជនម្នាក់ តាមបណ្តោយមហាវិថីព្រះមុន្នីវង្ស ពីជើងទៅត្បូង ក្នុងល្បឿនលឿនឆ្លងស្តុបក៏ឡើងចិញ្ចើមផ្លូវ និងបានបុកជាមួយបង្គោលផ្លាកសញ្ញាចំណតរថយន្តក្រុងលេខ៦៥ ដួលបោកក្បាលបែកលលាដ៍ស្លាប់ភ្លាមៗតែម្តង រីឯម៉ូតូវិញរងការខូចខាតទាំងស្រុង ។

បច្ចុប្បន្នសមត្ថកិច្ចជំនាញយកម៉ូតូទៅរក្សាទុក និងសពយកទៅតំកល់នៅវត្តទឹកថ្លា រងចាំសាច់ញាតិមកទទួលធ្វើបុណ្យតាមប្រពៃណី ៕

Post a Comment

0 Comments