លោកតាចាស់មិនរក្សាសីលនិងវត្តវ៉ាទេ បែជាបំផ្លាញអនាគតចៅស្រីខ្លួនឯងទៀត



ខេត្តបាត់ដំបង ៖ បុរសវ័យចំណាស់ម្នាក់ បានចាប់រំលោភចៅស្រីបង្កើតរបស់ខ្លួន​ រហូតមានផ្ទៃពោះជាង៥ខែ ទើបបែកការណ៍ ត្រូវបានកម្លាំងអធិការដ្ឋាននគរបាលស្រុកសំឡូត ចុះឃាត់ខ្លួនតាមបញ្ជារបស់លោកព្រះរាជអាជ្ញា នៅថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២១ ត្រង់ចំណុចភូមិតាតោក ឃុំតាតោក ស្រុកសំឡូត ខេត្តបាត់ដំបង ។

លោកវរសេនីយ៍ទោ ម៉ែន រីម អធិការនគរបាលស្រុកសំឡូត បានដឹកនាំកម្លាំងផ្នែកយុត្តិធម៌ស្រុកចុះធ្វើការឃាត់ខ្លួនជនសង្ស័យ ក្នុងករណីរំលោភសេពសន្ថវៈលើអនីតិជន កាលពីអំឡុងឆ្នាំ២០២០ រហូតដល់មានផ្ទៃពោះ ដោយជនសង្ស័យមានឈ្មោះ ឌួង ពឿន ភេទប្រុស អាយុ៥៩ឆ្នាំ រស់នៅភូមិតាតោក ឃុំតាតោក ស្រុកសំឡូត បានធ្វើសកម្មភាពរំលោភសេពសន្ថវៈលើក្មេងស្រី០១នាក់ ជាច្រើនដងដែលត្រូវជាចៅស្រីខ្លួនឈ្មោះ ស ច ធ អាយុ១៤ឆ្នាំ រហូតដល់មានផ្ទៃពោះរយៈពេល ២៤សប្តាហ៍និង៥ថ្ងៃ ។

បច្ចុប្បន្នករណីនេះកម្លាំងនគរបាលស្រុកកំពុងរៀបចំសំណុំរឿងបញ្ជូនជនសង្ស័យ ទៅការិយាល័យជំនាញនៃស្នងការដ្ឋាននគរបាលខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី ៕

Post a Comment

0 Comments