គេហទំព័រ មួយរៀល

ស្លាប់ម្នាក់និងរងរបួសធ្ងន់ស្រាល០៧នាក់ ក្នុងករណីរថយន្តហុីលុចបើកបុកផាស់អាប់ពេលត្រឡប់មកពីចាក់វ៉ាក់សាំងវិញ



ខេត្តបាត់ដំបង៖ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងកាលពីវេលាម៉ោង១០និង៣០នាទីព្រឹក ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២១ លើកំណាត់ផ្លូវហាយវេ ( ផ្លូវវាងក្រុង ) ស្ថិតក្នុងភូមិបោះពោធិ ឃុំអូរដំបង១ ស្រុកសង្កែ ខេត្តបាត់ដំបង បណ្ដាលអោយស្លាប់ម្នាក់និងរងរបួសធ្ងន់ស្រាលចំនួន០៧នាក់ ។

តាមការបញ្ជាក់ពីលោក ហូ សុវណ្ណរិទ្ធ នាយប៉ុស្តិ៍នគរបាលរដ្ឋបាលអូរដំបង១បានអោយដឹងថា ករណីនេះបង្កឡើងរវាងរថយន្តម៉ាកហុីលុច បានបុកជាមួយនិងផាស់អាប់ ដែលមានមនុស្សក្មេងចាស់ជិះពេញសរុបចំនួន០៨នាក់ ។

តាមប្រភពបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញផាស់អាប់មួយគ្រឿង បានដឹកអ្នកដំណើរមានក្មេងចាស់ សរុបចំនួន០៨នាក់ មកពីចាក់វ៉ាក់សាំង ដោយធ្វើដំណើរក្នុងទិសដៅពីជើងទៅត្បូង តាមបណ្ដោយផ្លូវហាយវេ លុះមកដល់ចំណុចខាងលើ ជាផ្លូវខ្វែងគ្នា ផាស់អាប់បានបើកឆ្លងផ្លូវបំរុងនឹងបត់ចូលផ្ទះ ស្រាប់តែមានរថយន្ដមួយគ្រឿងម៉ាកហុីលុច ពណ៌ស បានបើកបោះពួយយ៉ាងលឿន ហើយបានបុកបុកផាសអាប់ពេញទំហឹងតែម្តង បណ្ដាលឲ្យអ្នកធ្វើដំណើរខ្ទាតចេញពីផាសអាប់
រងរបួសពេញផ្លូវ មានអ្នកស្លាប់ម្នាក់ និង រងរបួសធ្ងន់ស្រាលចំនួន០៧នាក់ ក្នុងនោះមានអ្នករបួសធ្ងន់២នាក់ទៀតផង ។

សមត្ថកិច្ចហៅរថយន្តសាម៉ុយ ដើម្បីដឹកជនរងគ្រោះយកទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តចំណែកសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចប្រគល់ឱ្យក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី ៕

Post a Comment

0 Comments