(ភ្នំពេញ)៖ ទីតាំងល្បែងស៊ីសងខុសច្បាប់ (ហ្គេមបាញ់ត្រី និងល្បែងហ្គេម Slot Machines) “ជីនសេង ទីក្រុងអានីម“ សំបូរទៅដោយក្រុមអ្នកញៀនល្បែង ប្រមូលផ្តុំចូលលេងយ៉ាងសប្បាយរីករាយ ក្នុងអំឡុងពេលដែលពលរដ្ឋគ្រប់គ្នាខ្លាចឆ្លងជំងឺកូវីដ១៩យ៉ាងណា ក៏ក្រុមអ្នកញៀនទាំងនោះមិនខ្លាចញញើតនឹងជម្ងឺនេះឡើយ ត្រូវបានកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌចំការមន ឆ្មក់ចូលបង្ក្រាប ផ្អេីលក្រុមអ្នកញៀនល្បែងរត់ចែកជេីងគ្នាបាត់អស់ នៅសល់តែមនុស្សប្រុសស្រីមិនដល់១០នាក់ទេ ត្រូវបានអាជ្ញាធរនាំខ្លួនទៅសាលាខណ្ឌចំការមន ដេីម្បីប្រគល់អោយអធិការដ្ឋាននគរបាលខណ្ឌចំការមនធ្វេីការសាកសួរ ដេីម្បីបន្តធ្វេីការតាមជំនាញ និងមិនមានការដកហូតសម្ភារៈអ្វីឡេីយ គ្រាន់តែធ្វេីកំណត់ហេតុបិទខ្ទប់ប៉ុណ្ណោះ ។
ការចុះបង្ក្រាបនេះ ធ្វេីឡេីងនាយប់ថ្ងៃទី១៧ ខែកញ្ញា ២០២១នេះ មិនមែនជាលេីកទី១ទេ ដែលត្រូវបានបង្ក្រាបតែមិនបានប៉ុន្មានផង ក៏បេីកឡេីងវិញ នៅក្នុងមជ្ឈមណ្ឌលពាណិជ្ជកម្មផ្លូវមាស Golden Street មុខអាគារ The Bridge សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ៕
0 Comments