គេហទំព័រ មួយរៀល

គេហទំព័រ មួយរៀល
Website Muyreal News គេហទំព័រ មួយរៀល

ជំនន់​ទឹកភ្លៀង បានជន់​លិច​កំណាត់​ផ្លូវជាតិ​លេខ​៦ និង​លេខ​៧ ក្នុងភូមិសាស្ត្រខេត្តកំពង់ចាម



ខេត្ដកំពង់ចាម៖ តាមការបញ្ជាក់ពីអាជ្ញាធរខេត្ដកំពង់ចាមថា ជំនន់​ទឹកភ្លៀងបាន​ជន់​លិច​ផ្លូវជាតិ​លេខ៦ ក្នុងស្រុក​បាធាយ និង​ផ្លូវជាតិ​លេខ៧ ក្នុងស្រុក​ព្រៃឈរ ។ 

ទោះជា​យ៉ាងណាមកដល់​ល្ងាច ​ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២១នេះ មន្ត្រី​ជំនាញនិង​អាជ្ញាធរ បា​នរក​វិធី​រំដោះ​ទឹក ឱ្យចេញពីផ្លូវ បាន​ចំនួន០២កន្លែង​ហើយ និងនៅសល់​០១កន្លែង​ទៀត ដែលមានចម្ងាយ​ជាង២០០ម៉ែត្រ ទឹក​កំពុង​ហូរ​កាត់ផ្លូវ ។  

ចំណែក​ឯការចរាចរវិញ នៅតែដំណើរការធម្មតា តែអនុញ្ញាត​រថយន្តបើកបរបន្ថយល្បឿន​ ។​

​តាមការឲ្យដឹងពីមន្ត្រីជំនាញ បាន​គូសបញ្ជាក់ថា នៅ​ល្ងាច​ថ្ងៃទី២០ ខែកញ្ញា ឆ្នាណ២០២១​នេះ​ មានទីតាំង​ជំនន់​ទឹកភ្លៀង លិច​ចំនួន០៣កន្លែង​គឺ នៅ​ស្រុក​បាធាយ ០១កន្លែង លើផ្លូវ​ជាតិ​លេខ​៦ និង ០១កន្លែង លើផ្លូវ​ជាតិ​លេខ​៧ ស្ថិតក្នុង​ឃុំ​មៀន ស្រុក​ព្រៃឈរ ហើយទាំង០២ទីតាំង​នេះ ស្ថាប័នជំនាញសហការជាមួយ​អាជ្ញាធរ កាយ​ជា​ប្រឡាយរំដោះ​ទឹកចេញពីថ្នល់​ហើយ​ ។​ 

ដោយឡែក ១កន្លែទៀត នៅចំណុចលើ​កំណាត់​ផ្លូវជាតិ​លេខ​៧ ស្ថិតក្នុង​ឃុំ​ខ្វិត​ធំ ស្រុក​ព្រៃឈរ វិញ ទឹក​នៅ​ហូរ​កាត់​ថ្នល់ ជម្រៅ​ប្រហែល​ត្រឹម​ជង្គង់ ចម្ងាយ​ជាង ២០០ម៉ែត្រ នៅឡើយ ៕

Post a Comment

0 Comments