អ្នកដឹកជញ្ជូនអីវ៉ាន់អនឡាញ០២រងរបួសធ្ងន់ក្នុងគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូនិងម៉ូតូ



ភ្នំពេញ៖ មនុស្សចំនួន០២នាក់ រងរបួសធ្ងន់ត្រូវបានដឹកយកទៅសង្គ្រោះភ្លាមៗ ក្នុងគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូនិងម៉ូតូ នៅចំណុចផ្លូវR8 ក្នុងបឹងកក់ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ វេលាម៉ោង១១និង៣០នាទីព្រឹក ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២១ ។

យោងតាមប្រភពបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញម៉ូតូដឹកជញ្ជូនធុងពណ៌ផ្កាឈូកដូច Food Pandas ម៉ាក Suzuki Let’s ពណ៌ប្រផេះ ស្លាកលេខ ព្រៃវែង 1P-4812 បើកបរក្នុងល្បឿនលឿ បើកបរពីជើងទៅត្បូងមកដល់ចំណុចផ្លូវបែកជាបួនបត់ឆ្វេងមិនប្រុងប្រយ័ត្ននិងបន្ថយល្បឿនឡើយ ស្រាប់តែម៉ូតូដឹកជញ្ជូនញ៊ាំ២៤ម៉ោង ម៉ាក Honda Dream ពណ៌ខ្មៅ ស្លាកលេខ ភ្នំពេញ 1IC-2609 បើកបរក្នុងល្បឿនដែរ បើកបរពីត្បូងទៅជើង បុកចំពីមុខម៉ូតូ Suzuki Let’s ពេញទំហឹងតែម្តង បណ្តាលឲ្យរងការខូចខាតនិងរងរបួសធ្ងន់ទាំងសង្ខាង ភ្លាមៗរថយន្តសាម៉ុយបានដឹកយកជនរងគ្រោះទៅសង្គ្រោះបន្ទាន់នៅឯមន្ទីរពេទ្យ ។

បច្ចុប្បន្នសមត្ថកិច្ចធ្វើការវាស់វែងយកម៉ូតូទៅរក្សានៅការិយាល័យចរាចរណ៍ផ្លូវ នៃស្នងការរាជធានីភ្នំពេញ ដើម្បីដោះស្រាយនាពេលក្រោយ ៕

Post a Comment

0 Comments