នៅថ្ងៃព្រហស្បតិ៍ ទី១៦ ខែកញ្ញា ឆ្នាំ២០២១ ដោយអនុវត្តតាមគោលការណ៍ដឹកនាំរបស់ លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ និងជាប្រធានគណៈបញ្ជាការឯកភាពខណ្ឌដូនពេញ លោក ប៊ុន សុភ័ក្ត្រ អភិបាលរងខណ្ឌ បានដឹកនាំកម្លាំងចុះអនុវត្តការងារដូចខាងក្រោម÷
១-ចុះរៀបចំសណ្តាប់ធ្នាប់មហាវិថី ព្រះនរោត្តម មហាវិថី ព្រះសីហនុ មហាវិថី ព្រះមុនីវង្ស តីរវិថី ព្រះស៊ីសុវត្ថិ ផ្លូវលេខ ៩០ ៩២ ៩៦ ៤៧ ១៥ ១០៦ ១០៨ ៩០០ ៩៣ ៧០ ៧២ ៥ ៤៧ ៧៤ ៧៦ ៨០ ៨៦ ផ្លូវជាតិលេខ៥ ផ្លូវបេតុងទី១ ២ ៣ ១៧២ ១៧៤ ១៤៤ ១៤៨ ១៣៦ ១៣ ជាលទ្ធផល÷
- ចាក់សោរកង់រថយន្តទុកនៅនឹងកន្លែងចំនួន ០២គ្រឿង
- ស្ទូចរថយន្តយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌដូនពេញ ចំនួន ០៤គ្រឿង ។
២-ដាក់កម្លាំងល្បាត និងពួនស្ទាក់តាមគោលដៅឃាត់រថយន្តធុនធំចូលរាធានីភ្នំពេញខុសម៉ោងកំណត់ និងតាមតម្រាយផ្លូវហាមឃាត់បានចំនួន ០០គ្រឿង ។
៣-ដាក់បទបញ្ជាឱ្យអធិការដ្ឋាននគរបាលខណ្ឌ បញ្ជាការដ្ឋានខណ្ឌ និងប្រជាការពារខណ្ឌ ដាក់កម្លាំងចុះល្បាត និងដាក់គោលដៅពួនស្ទាក់ចាប់ឃាត់ទុករថយន្ត ម៉ូតូ កែបំពង់សំឡេងខុសលក្ខណៈបច្ចេកទេស ដែលបណ្តាលប៉ះពាល់ដល់ការរស់នៅរបស់ប្រជាពលរដ្ឋ និងអ្នកធ្វើតាមតម្រាយផ្លូវដែលបានឆ្លងកាត់បានម៉ូតូចំនួន ០០គ្រឿង ។
៤-អនុវត្តច្បាប់ចរាចរណ៍ជើងគោកនៅគោលដៅវិមានឯករាជ្យឃាត់ម៉ូតូបានចំនួន ០១គ្រឿង ។
៥-ចុះផ្សព្វផ្សាយសេចក្តីសម្រេចលេខ ២៧៣/២១ សសរ ចុះថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២១ ហាមមិនឱ្យមានការជួបជុំហាត់ប្រាណនៅលើសួន CDC សួនវិមានឯករាជ្យ សួននាគបាញ់ទឹក និងសួនមុខព្រះបរមរាជវាំង រហូតដល់សួនមុខផ្សាររាត្រី ជាលទ្ធផល÷ ប្រជាពលរដ្ឋបានចូលរួមអនុវត្តតាមសេចក្តីណែនាំ ការផ្សព្វផ្សាយរបស់ក្រុមការងារ និងបានវិលត្រឡប់ទៅផ្ទះវិញ ។
៦-កាត់សំយ៉ាប និងរុះរើសំណង់រឹងមាំដោយស្ម័គ្រចិត្តនៅលើចិញ្ចើមផ្លូវលេខ៥ ចន្លោះពីផ្លូវលេខ១៤៤ ដល់ផ្លូវលេខ១៤៨ បានចំនួន ០៥ទីតាំង ៕
0 Comments