គេហទំព័រ មួយរៀល

រន្ទះបាញ់ឆេះតូបប៉ះកង់និងសម្ភារៈមួយចំនួនមិនគ្រោះថ្នាក់ដល់អាយុជីវិតមនុស្ស



ខេត្តពោធិ៍សាត់៖ នៅថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោង១៧រសៀល មានករណីគ្រោះថ្នាក់អគ្គីភ័យ ដោយធម្មជាតិ(រន្ទះបាញ់)០១លេីក នៅភូមិវាល ឃុំវាល ស្រុកកណ្តៀង ខេត្តពោធិ៍សាត់ 


តាមការបញ្ជាក់ពីលោកវរសេនីយ៍ឯក ស្វាយ វាសនា ស្នងការរងទទួលផែនការងារគ្រប់គ្រងអាវុធជាតិផ្ទុះ និងអគ្គីភ័យ នៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ បានបញ្ជាក់ថា ករណីអគ្គីភ័យនេះ បណ្តាលអោយឆេះតូបប៉ះកង់អស់ចំនួន០១ខ្នង ធ្វេីអំពីឈេីប្រក់សង្គ័សី ជញ្ជាំងសង្គ័សី សរសរឈេីក្រាក់លាយសរសរឈេីជ្រុងមានទំហំ០៣ម៉ែត្រ×០៤ម៉ែត្រសាងសង់នៅលេីដីចំណីស្ទឹង និង ម៉ូតូម៉ាកកូនទាចំនួន០១គ្រឿង ម៉ាសុីនបំពង់ខ្យល់ចំនួន០១គ្រឿងនិងសម្ភារៈគ្រឿងបន្លាស់កង់មួយចំនួនទៀត និងមិនប៉ះពាល់ដល់មនុស្សទេ 


ម្ចាស់តូបឈ្មោះឡឹប ភួង ភេទប្រុស អាយុ៧២ឆ្នាំ ជនជាតិខ្មែរឥស្លាម រស់នៅភូមិប្រឡាយធំ ឃុំវាល ស្រុកកណ្តៀង ខេត្តពោធិ៍សាត់។ 


ករណីនេះសមត្ថកិច្ចយេីងបានចេញអន្តរាគមន៍ភ្លាមៗ និងបានប្រេីប្រាស់រថយន្តអគ្គីភ័យចំនួន០២គ្រឿង ក្នុងនោះរថយន្ត អគ្គីភ័យរបស់អធិការដ្ឋាននគរបាលស្រុកកណ្តៀងចំនួន០១គ្រឿងនិងរថយន្តរបស់ស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ចំនួន០១គ្រឿង។


ដោយប្រេីប្រាស់ទឹកបាញ់ពន្លត់អគ្គីភ័យអស់ចំនួន០១រថយន្តទេីបយេីងគ្រប់គ្រងស្ថានការបានទាំងស្រុង៕

Post a Comment

0 Comments