គេហទំព័រ មួយរៀល

សង្ស័យភ្លើងប្រច័ណ្ឌ អតីតយោធិនពិការម្នាក់ ចាក់សម្លាប់ប្រពន្ធ រួចបញ្ចប់ជីវិតខ្លួនតាមក្រោយ បន្សល់កូន៤នាក់ឲ្យកំព្រា



រាជធានីភ្នំពេញ៖ ក្រុមការងារព័ត៌មានបានទទួលដំណឹងករណីឃាតកម្មមួយបានកើតឡើង សង្ស័យភ្លើងប្រច័ណ្ឌ អតីតយោធិនពិការម្នាក់ ចាក់សម្លាប់ប្រពន្ធ រួចបញ្ចប់ជីវិតខ្លួនតាមក្រោយ បន្សល់កូន៤នាក់ឲ្យកំព្រា នៅវេលាម៉ោង២រំលងអធ្រាត្រ ឈានចូលថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២១ ដោយទីតាំងកើតហេតុ ស្ថិតនៅចំណុចផ្លូវ៤៥BT ភូមិត្នោតជ្រុំ៣ សង្កាត់បឹងទំពុន២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

ប្រភពបានឲ្យដឹងថា ចំណុចផ្ទះកើតហតុខាងលើមានសមាជិកស្នាក់ចំនួន០៦នាក់ ដោយប្តីជាជនពិការតែងតែរករឿងធ្វើបាបប្រពន្ធជាញឹកញាប់សង្ស័យជារឿងប្រច័ណ្ឌ ដូចបទចម្រៀងមានចំណងជើងថា ទឹកភ្នែកស្វាម៉ីស្រីឡង់សេ ។

បច្ចុប្បន្នសមត្ថកិច្ចចុះមកធ្វើកោសល្យវិច័យ និង ស្រាវជ្រាវ ពិនិត្យសំណាកតេសរកកូវិដ ទើបប្រគល់ជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី ៕

Post a Comment

0 Comments