ខេត្តតាកែវ៖ កាលពីវេលាម៉ោងជាង៧ព្រឹក ថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២១ ក្មេងប្រុសឈ្មោះ យ៉ែម សូរិយ៉ា ហៅ សូ ភេទប្រុស អាយុ១៦ ឆ្នាំ ត្រូវថៅកែសិប្បកម្មផលិតទឹកកកនិងទឹកបរិសុទ្ធ គ្មានយីហោ ម្តុំផ្សារបត់រការ ភូមិព្រៃទទឹង ឃុំសំរោង ស្រុកសំរោងខេត្តតាកែវ ដែលមានឈ្មោះ រស្មី បានប្រើក្មេងប្រុសនោះទៅធ្វើម៉ូទ័របូមទឹកផលិតទឹកបរិសុទ្ធនិងទឹកកក ត្រូវខ្សែភ្លើងឆក់ស្លាប់នៅនិងកន្លែងតែម្តង រួចដឹកតាមរថយន្តយកទៅមន្ទីរពេទ្យខេត្តតាកែវ ទើបប្រាប់ឪពុកនិងម្តាយក្មេងប្រុសនោះជាក្រោយ ។
ម្ចាស់សិប្បកម្មមានឈ្មោះ រស្មី ជាគ្រូបង្រៀន វិទ្យាល័យសុខអានក្តីទន្ទឹម ឃុំជើងគួន ស្រុកសំរោង ខេត្តតាកែវ និង ប្រពន្ធឈ្មោះចែមួយ ។
សពក្មេងប្រុសនោះត្រូវឪពុកម្តាយយកទៅធ្វើបុណ្យតាមប្រពៃណី ស្ថិតក្នុងភូមិតាម៉ូវ ឃុំជើងគួន ស្រុកសំរោង ខេត្តតាកែវ ។
រីឯម្ចាស់សិប្បកម្មផលិតទឹកកកនិងទឹកបរិសុទ្ធនោះ ឱ្យលុយ ៥០០$ ទៅឪពុកម្តាយសពក្មេងប្រុសនោះដើម្បីធ្វើបុណ្យ ជីវិតក្មេងប្រុសម្នាក់ស្លាប់ទាំងវ័យក្មេងខ្ចីមិនទាន់ទាំងគ្រប់អាយុត្រូវធ្វើការងារផង បើនិយាយពីច្បាប់ការងារម្ចាស់សិប្បកម្ម រំលោភកេងប្រវ័ញ្ញលើពលកម្មក្មេងមិនទាន់គ្រប់អាយុ ។
ដូច្នេះសូមក្រសួងស្ថាប័នមន្ទីរនានាពាក់ព័ន្ធនិងច្បាប់ការងារ ជួយមើលម្ចាស់សិប្បកម្មផលិតទឹកកក និង ទឹកបរិសុទ្ធ ដែលស្ថិតនៅ ម្តុំផ្សារបត់រការ ភូមិព្រៃទទឹង ឃុំសំរោង ស្រុកសំរោង ខេត្តតាកែវនេះផង ៕
0 Comments