ខេត្តតកែវ៖ នាព្រឹកនិងរសៀលថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២១ ក្រុមការងារសុខាភិបាលបានធ្វើការយកសំណាកលើបងប្អូនប្រជាពលរដ្ឋដែលជាអាជីវករ និងបងប្អូនដែលមានលំនៅដ្ឋានជុំវិញផ្សារត្រាំកក់បានចំនួន១៨៥នាក់ ជាលទ្ធផលរកឃើញវិជ្ជមានចំនួន៤០នាក់ ។
ព្រឹកស្អែកក្រុមការងារនឹងបន្តយកសំណាកបន្តទៀត ដូច្នេះសូមបងប្អូនចូលរួមសហការនិងបន្តអនុវត្តវិធានការសុខាភិបាលអោយបានត្រឹមត្រូវ ហើយចំពោះបងប្អូនដែលបានយកសំណាកហើយមានលទ្ធផលអវិជ្ជមានសូមបន្តធ្វើចត្តាឡីស័កនៅផ្ទះអោយបានត្រឹមត្រូវនិងរងចាំយកសំណាកជាលើកទី២បន្តទៀត ។
សូមអនុវត្តវិធានការ៣ការពារ និង ៣កុំ ចាំបាច់ត្រូវតែពាក់ម៉ាស់ លាងសម្អាតដៃជាមួយអាល់កុល ស្កែនQR Code វាស់កម្តៅ និងរក្សាគម្លាត ។
យោងតាមអាខោនហ្វេសបុក៖ ( សុខ បញ្ញា https://www.facebook.com/100070296836125/posts/134784745541419/?d=n ) ៕
0 Comments