គេហទំព័រ មួយរៀល

ជនជាតិចិន២នាក់​ត្រូវ​បាន​ចាប់​ខ្លួន​ក្នុង​ករណីកែច្នៃជួញដូរគ្រឿងញៀនជិត១០គីឡូក្រាម



ភ្នំពេញ៖ អនុវត្តតាមបញ្ជា ឯកឧត្តម នាយឧត្ដមសេនិយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និង ឯកឧត្តម នាយឧត្ដមសេនិយ៍ ម៉ក់ ជីតូ អគ្គស្នងការរងទទួលផែនប្រឆាំងបទល្មើសគ្រឿងញៀន ក្រោមការបញ្ជាដឹកនាំផ្ទាល់ របស់ ឯកឧត្តមឧត្ដមសេនីយ៍ឯក ឡឹក វណ្ណៈ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ។

  កាលពីថ្ងៃទី ០៤ ខែកញ្ញា ឆ្នាំ ២០២១ វេលាម៉ោង១៧:២០នាទី កម្លាំងជំនាញនៃមន្ទីរប្រឆាំងគ្រឿងញៀន(ក១០) ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ សារី បុត្រសត្យា និងលោកវរ:សេនីយ៍ឯក យឹម សែនឧត្តម នាយករងមន្ទីរ.មានការចូលរួមពីស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ព្រមទាំងសម្របសម្រួលដោយលោក អ៊ុំ សុភក្តិ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានធ្វើការស៊ើបអង្កេត ស្រាវជ្រាវ ឈានទៅបង្រ្កាប នៅចំណុច ផ្ទះលេខ១៥B បន្ទប់លេខ២A(ខុនដូ) ផ្លូវលេខ១០៥ ស្ថិតក្នុងសង្កាត់បឺងកេងកង២ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ

☆លទ្ធផល:

ក- ឃាត់ខ្លួនជនសង្ស័យ៖  ២នាក់ :  

១-ឈ្មោះ YE YU SONG  ភេទប្រុស កើតឆ្នាំ១៩៨១ ជនជាតិចិន កាន់លិខិតឆ្លងដែនលេខ 

     EG3299329

២-ឈ្មោះ លីង វេ(LIN WEI) ភេទស្រី អាយុ ៣៦ឆ្នាំ ជនជាតិចិន លិខិតឆ្លងដែន គ្មាន

ខ- ចាប់យកវត្ថុតាង :

១-អ៊ិចស្តាស៊ី (MDMA)  6 kg 546,65g 

២-មេតំហ្វេតាមីន (ICE) 1 kg 085,35g

៣-អំហ្វេតាមីន 608,33g, 

៤-កេតាមីន(Ketamine) 228,89g 

៥-នីមេតាហ្សេប៉ាម(Nimetazepam)  1 kg 503,88g

-សរុប ទម្ងន់ 9 kg 973,10g  

-សារធាតុគីមី 4 kg 684,70g

-ទូរស័ព្ទ ២គ្រឿង និងឧបករណ៍កែច្នៃមួយចំនួន ៕


បច្ចុប្បន្នជនសង្ស័យ ព្រមទាំងវត្ថុតាងខាងលើ បានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធី ៕

Post a Comment

0 Comments