ភ្នំពេញ៖ ស្ពានជ្រោយចង្វាពេញនិយមពេកថ្ងៃនេះមកសាកនៅច្បាអំពៅម្តង បុរសម្នាក់ប៉ុនប៉ងបម្រុងលោតទឹកសម្លាប់ខ្លួនតែមិនបានសំរេច គ្រាន់តែប៉ូលីសឲ្យលុយឡើងមកវិញភ្លាមផ្លាស់ប្តូរគំនិតគិតវែងចង់រស់សារជាថ្មី នៅស្ពានថ្មីច្បារអំពៅ ហៅស្ពានថ្មីព្រះមុន្នីវង្សសង្កាត់ច្បារអំពៅ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ នាម៉ោង១២:១២នាទីរសៀល ថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២១ ។
យោងតាមការឲ្យដឹងពីសមត្ថកិច្ចបានប្រាប់ថា បុរសដែលមកប៉ុនប៉ងធ្វើអត្តឃាតលោតទឹកសម្លាប់ខ្លួនពីលើស្ពាន គាត់អ្នកខេត្តព្រៃវែងអត់មានលុយជិះតាក់ស៉ី ត្រឡប់ទៅស្រុកកំណើតវិញក៏សម្រេចចិត្តធ្វើអត្តឃាតនេះ ។
ដោយនគរបាលបានមកនិយាយសួរពីមូលហេតុ ក៏បានដឹងអំពីបញ្ហាក៏បានរៃអង្គាសប្រាក់មួយចំនួនជូនគាត់ ដើម្បីជាសាហ៊ុយធ្វើដំណើរនិងដោះស្រាយតាមផ្លូវត្រឡប់ទៅវិញ ៕
0 Comments