ខេត្តព្រៃវែង ៖ ហេតុការណ៍នេះបានកើតឡើង កាលពីវេលាម៉ោង៤រសៀល ថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២១ នៅតាមផ្លូវប្រឡាយ ស្ថិតក្នុងភូមិតាជៃ ឃុំបឹងព្រះ ស្រុកបាភ្នំ ខេត្តព្រៃវែង ជនរងគ្រោះមានឈ្មោ ស៊ឹម មាន ភេទស្រី អាយុ៤៤ឆ្នាំ រស់នៅភូមិឬស្សីជួ ឃុំបឹងព្រះ ស្រុកបាភ្នំ ខេត្តព្រៃវែង ។
តាមប្រភពពីកន្លែងកើតហេតុ បានអោយដឹងថា៖ នៅវេលាម៉ោងខាងលើ ខណៈពេលមេឃមានភ្លៀងធ្លាក់លាយឡំជា មួយនឹងខ្យល់កន្ត្រាក់ បណ្ដាលឲ្យខ្យែភ្លើងតចូលផ្ទះប្រជាពលរដ្ឋនោះបានធ្លាក់ចេញពីបង្គោលមកដី ហើយខណៈពេលនោះស្ត្រីរងគ្រោះក៏បានជិះម៉ូតូត្រឡប់មកពីបង់ថ្លៃភ្លើងវិញ ក៏ទាក់ជាមួយនឹងខ្សែភ្លើង បណ្ដាលឲ្យដួលម៉ូតូ និងមនុស្សទៅនឹងដី ក៏ស្រាប់តែប៉ះចំដំណរខ្សែភ្លើង បណ្ដាលឆក់ស្លា.ប់នៅនឹងកន្លែងតែម្ដង ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចនគរបាលមូលដ្ឋានបានចុះទៅដល់ និងបានធ្វើកោសល្យវិច្ច័យពិនិត្យមើលសាកស.ពស្ត្រីរងគ្រោះ រួចក៏បានប្រគល់ទៅបងប្អូន និងក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕
0 Comments