រូបមួយសន្លឹកនេះត្រូវបានថតនៅឆ្នាំ១៨៨៩ដែលនិយាយអំពី ជីវិតពិតរបស់បុរសខ្វាក់ខ្វិនពីរនាក់ ។
បុរសម្នាក់ដែលខ្វិនឈ្មោះ Samir ដែលជាគ្រឹស្តសាសនិក និង បុសម្នាក់ទៀតឈ្មោះ Muhammad ដែលជាម៉ូស្លីម។
ពួកគេទាំងពីរបានរស់នៅទីក្រុង ដាម៉ាស ប្រទេសសុីរីជាមួយគ្នា ដោយរស់នៅក្នុងបន្ទប់រួមជាមួយតាំងពីតូច ដែលជាក្មេងកំព្រាដូចគ្នា ហើយពួកគេរស់នៅដោយពឹងគ្នាទៅវិញទៅមក ដោយមិនអាចខ្វះនរណាម្នាក់បានឡើយ។
បុរសដែលខ្វាក់ត្រូវដើរដោយការប្រាប់ផ្លូវ និង ណែនាំពណ៌នាអ្វីមួយដោយបុរសខ្វិន ចំណែកបុរសខ្វិនត្រូវបានធ្វើដំណើរ និងការងារកម្លាំងដោយបុរសខ្វាក់ ។
ថ្ងៃមួយបុរសខ្វាក់បានស្លាប់ បានធ្វើឱ្យបុរសខ្វិនយំសោករយៈពេលជាង១សប្តាហ៍ ហើយលោកបានបាត់បង់អ្វីដែលលោកមានក្នុងជីវីតគឺ បុរសខ្វាក់ ដែលស្មើពាក់កណ្តាលជីវីតរបស់លោក។
បន្ទាប់មកលោកក៏បានស្លាប់ផងដែរ ដោយមិនអាចរស់នៅបន្តគ្មានបុរសខ្វាក់ដែលជាមិត្តសម្លាញ់នោះឡើយ ៕
0 Comments