ភ្នំពេញ៖ ស្រីស្អាតពីនាក់បើករថយន្តទាំងខ្លួនស្រវឹងស្រាជោកជាំ បានរេចង្កូតទៅបុករះរថយន្តចំនួនពីរគ្រឿងបណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ សំណាងល្អមិនបង្កឲ្យមាននរណាម្នាក់រងគ្រោះថ្នាក់នៅក្នុងហេតុការនោះទេ ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរបង្កឲ្យមានការភ្ញាក់ផ្អើលមួយនេះ បានកើតឡើងកាលពីវេលាម៉ោង០៧ ២០នាទីយប់ ថ្ងៃទី០៧ ខែកញ្ញាឆ្នាំ២០២១ ក្នុងសង្កាត់ស្ទឹងមានជ័យទី០៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
យោងតាមប្រភពព័ត៌មាន ពីកន្លែងកើតហេតុបានឱ្យដឹងថានៅមុនពេលហេតុការណ៍នេះបានកើតឡើងគេបានឃើញស្រីស្អាតពីរនាក់.ស្រវឹងស្រាជោកជាំបើករថយន្តម៉ាកLexus RX330 ពណ៌សមួយគ្រឿងពាក់ស្លាកលេខខេមរៈភូមិន្ទ02 2-0538. បើករេចង្កូតពេញផ្លូវជ្រុលទៅបុករះរថយន្តពីរគ្រឿងដែលនៅខាងមុខរងការខូចខាតយ៉ាងដំណំរួចបង្កជាហិង្សាជេប្រមាថម៉ាក់ងាយ.មកលើសន្តិសុខម្នាក់.និងអ្នកសារព័ត៌មាន ហើយថែមទាំងដេញវៃគេវៃឯងពេញផ្លូវបង្កឲ្យមានការភ្ញាក់ផ្អើល ដល់សមត្ថកិច្ចចុះមកជួយធ្វើអន្តរាគមន៍ទាំងយប់ (ដូចចម្រៀងច្រៀងថា ស្អប់ណាស់ស្រីៗផឹកស្រាស្រវឹងកាលណា...) ។
ក្រោយកើតហេតុសមត្ថកិច្ចបានចុះទៅដល់កន្លែងកើតហេតុ ធ្វើការវាស់វែងនិងយករថយន្តបង្ករួមទាំងអ្នកបើកបរទៅកាន់អធិការដ្ឋាននគរបាលចរាចរណ៍ ខណ្ឌមានជ័យរង់ចាំធ្វើការដោះស្រាយគ្នានៅពេលក្រោយ ៕
0 Comments