គេហទំព័រ មួយរៀល

គណៈបញ្ជាការឯកភាពខណ្ឌពោធិ៍សែនជ័យចុះបង្ក្រាបភោជនីយដ្ឋាន យីហោ ថុនវាសនា លួចបើកខារ៉ាអូខេ ឃាត់ខ្លួនមនុស្សប្រុសស្រី៤៤នាក់



រាជធានីភ្នំពេញ៖ នៅយប់ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោង២១និង១០នាទីយប់ គណៈបញ្ជាការឯកភាពខណ្ឌពោធិ៍សែនជ័យ ដឹកនាំដោយលោក អ៉ិត ជំនិត អភិបាលរងខណ្ឌ ដោយមានការចង្អុលបង្ហាញ និងមានការបញ្ជាពីលោកអភិបាលខណ្ឌ បានចុះបិទទីតាំងហាងខារ៉ាអូខេគ្រួសារ និងភោជនីយដ្ឋាន យីហោ ថុនវាសនា ស្ថិតនៅភូមិព្រៃទា១ សង្កាត់ចោមចៅទី៣ ដែលបានបេីកល្មេីសទៅ និងការណែនាំរបស់ក្រសួងសុខាភិបាល និងសេចក្តីសម្រេចរបស់រដ្ឋបាលរាជធានីភ្នំពេញ ។ 

ដោយក្នុងនោះបានឃាត់មនុស្សចំនួន៤៤នាក់ ភ្ញៀវចំនួន១១នាក់ ក្រុមគ្រូពេទ្យបានយកសំណាកឃើញមានវិជ្ជមាន ចំនួន ០៦នាក់ ប្រុសចំនួន០១នាក់ (បុគ្គលិក) ។ 

ចំពោះអ្នកវិជ្ជមានត្រូវបានយកទៅព្យាបាល ចំពោះអ្នកអវិជ្ជមានចំនួន៣៨នាក់ ត្រូវក្រុមគ្រូពេទ្យយកទៅធ្វើចត្តាទ្បីស័ក ចំពោះសម្ភារ:ដកហូតមាន៖ ម៉ូនីទ័រKTVចំនួន០៤គ្រឿង - អាំភ្លីមេក្រូចំនួន០៤គ្រឿង ធុងបាស់ចំនួន១១គ្រាប់ - ម៉ូតូចំនួន ២៣គ្រឿង - ឡានចំនួន០៤គ្រឿង ។

បច្ចុប្បន្នអាជ្ញធរបញ្ជូនអ្នកវិជ្ជមានទៅព្យាបាលនិងអ្នកអវិជ្ជមានធ្វើចត្តាឡីស័ក និងកសាងសំណុំរឿចាត់ការតាមនីតិវិធីនាពេលក្រោយ ៕

Post a Comment

0 Comments