គេហទំព័រ មួយរៀល

គេហទំព័រ មួយរៀល
Website Muyreal News គេហទំព័រ មួយរៀល

កម្លាំងសឹករងព្រះវិហារត្រៀមចុះជួយសង្រ្គោះពេលមានគ្រោះមហន្តរាយ

 


កម្លាំងសឹករងព្រះវិហារត្រៀមចុះជួយសង្រ្គោះពេលមានគ្រោះមហន្តរាយ ដោយមានបទបញ្ជាពីមេបញ្ជាការ កងទ័ពជើងគោក  មេបញ្ជាការយោធាភូមិភាគទី៤ លោកអភិបាលខេត្ត កាលពីថ្ងៃ ទី២១ ខែកញ្ញា ឆ្នាំ២០២១ លោក ឧត្តមសេនីយ៍ទោ ច័ន្ទ សុភក្រ្តា មេបញ្ជាការតំបន់ប្រតិបត្តការសឹករងព្រះវិហារ បានប្រមូលកម្លាំងត្រៀមចុះជួយពលរដ្ឋ ដែលរងគ្រោះនូវហានិភ័យផ្សេងៗ ជាពិសេសគ្រោះទឹកជំនន់ ខ្យល់កន្រ្ទាក់ជាដើម។


មេបញ្ជាការ បានជម្រុញយ៉ាងម៉ើងម៉ាត់ដល់កម្លាំងទាំងអស់សូមឱ្យត្រៀម ខ្លួនជានិច្ចដើម្បីជួយសម្រួល ដល់ពលរដ្ឋដែលជួបបញ្ហាផ្សេងៗ ដើម្បីរក្សាបាននៅសុខសុវត្តិភាពជូនដល់ពួកគាត់និងបញ្ជៀសបាននៅគ្រោះថ្នាក់ផ្សេងៗ ជាយថាហេតុ។

លោកបន្ថែមថា សូមបងប្អូន នាយ នាយទាហាន ពលទាហាន ទាំងអស់សូមរួមគ្នាទប់ស្កាត់ ការរីករាលដាលនៃជម្ងឺកូវីដ១៩ និងត្រូវចូលរូម ៣កុំ ៣ការពារ របស់ប្រមុខរាជរដ្ឋាភិបាល ក៏ដូចជាការផ្សព្វផ្សាយរបស់ក្រសួងសុខាភិបាល ដើម្បីបញ្ចៀសនៅការឆ្លងរីករាលដាលនៃជំងឺដ៏កាចសាហាវនេះ៕

Post a Comment

0 Comments