ឃើញនារីស្រស់ស្អាតម្នាក់ប៉ុនប៉ងរំលោភសេពសន្ថវៈតែមិនបានសម្រេច



ខេត្តក្រចេះ៖ នេះជារឿងថ្មីៗមួយករណីទៀតហើយស្ថិតនៅក្នុង ឃុំសំបុក ស្រុកចិត្របុរី ខេត្តក្រចេះ ប៉ុន្តែត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍ឃុំសំបុក បង្ក្រាបបានទាន់ពេលវេលា ដឹកនាំកម្លាំងបញ្ជាផ្ទាល់ដោយលោកមេប៉ុស្តិ៍ ហាន ពេជ្រ (ករណីប៉ុនប៉ងរំលោភសេពសន្ថវ:) ថ្ងៃសុក្រ ទី១០ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោង ២២:៤០នាទី នៅឃុំសំបុក មានករណីរំលោភសេពសន្ថវ: ០១ករណីបានកើតឡើងនៅចំណុចផ្លូវលំ ស្ថិតនៅភូមិស្រែតាហែន ឃុំសំបុក ស្រុកចិត្របុរី ខេត្តក្រចេះ ។

ជនល្មើស÷ ឈ្មោះ លី សុធនភេទប្រុស អាយុ៤៥ឆ្នាំ មុខរបរ រត់ម៉ូតូឌុប ទីលំនៅភូមិចក ឃុំចក ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ ។ រីឯជនរងគ្រោះឈ្មោះ ល ង អ៊  ភេទស្រី អាយុ២០ឆ្នាំ ទីលំនៅភូមិបាខម ឃុំសំពង់ជ័យ ស្រុកជើងព្រៃ ខេត្តកំពង់ចាម ។ 

អំពីរឿងហេតុ ៖ នៅថ្ងៃកើតហេតុ នារីរងគ្រោះបានធ្វើដំ
ណើរពីខេត្តកំពង់ចាមតាមរថយន្តឈ្នួលដល់ទីរួមខេត្តក្រចេះ  វេលាម៉ោងប្រហែល២០:២០នាទី តៃកុងឈ្នួលក៏ហៅម៉ូតូឌុប ឌុបនាងទៅគោលដៅឃុំសណ្តាន់ដើម្បីជួបគូដណ្តឹងរបស់នាងទីនោះ ។  

ប៉ុន្តែតាមផ្លូវម៉ូតូឌុបនោះ  ឌុបនាងវាងទៅតាមផ្លូវស្រែតាហែនទៅវិញ ដែលមិនម៉ែនជាផ្លូវទៅឃុំសណ្តាន់ឡើយ ដោយស្ថានភាពយប់ងងឹត ម្យ៉ាងនារីរងគ្រោះមិនស្គាល់ភូមិសាស្ត្រច្បាស់លាស់ ដល់ចំណុចផ្លូវលំស្រែតាហែន ជនល្មើសឌុបនាងទៅក្បែរខ្ទមស្ងាត់ ឃើញស្ថានភាពមិនស្រួល នាងក៌ចុះពីលើម៉ូតូ ភ្លាមនោះជនល្មើសចាប់នាងផ្តួលទៅលើដី ធ្វើសកម្មភាពគំរាមប្រុងរំលោភ ប៉ុន្តចៃដន្យមានប្រជាពលរដ្ឋដើរឆ្លុះកង្កែបជិះម៉ូតូកាត់ផ្លូវនោះ នាងក៌បានស្រែកឲ្យគេជួយ ភា្លមនោះពួកគេក៌មកជួយចាប់ឃាត់ជនល្មើសរួមនឹងម៉ូតូ១គ្រឿងម៉ាកហុងដាឌ្រីម ស្លាកលេ ក្រចេះ 1A-8825 ។  

ក្រោយទទួលបានព័ត៌មាន កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល បានចុះដល់កន្លែងកើតហេតុ ធ្វើការឃាត់ខ្លួនជនល្មើសខាងលើ  មកកាន់ប៉ុស្តិ៍នគរបាលរដ្ឋបណ្តោះអាសន្ន ដើម្បីរងចាំកសាងសំណុំរឿងបន្តតាមនិតិវិធី ៕

Post a Comment

0 Comments