គេហទំព័រ មួយរៀល

គេហទំព័រ មួយរៀល
Website Muyreal News គេហទំព័រ មួយរៀល

លោក ឯក ឃុនដឿន អភិបាលខណ្ឌឫស្សីកែវមិនប្រណីបង្ក្រាបជនល្មើសច្បាប់លេងល្បែងស៊ីសង




ភ្នំពេញ៖ នាថ្ងៃសុក្រ ១១រោច ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោង១១:៣០នាទីថ្ងៃត្រង់ គណៈបញ្ជាការឯកភាពខណ្ឌប្ញស្សីកែវ ដឹកនាំដោយលោក ឯក ឃុនដឿន អភិបាលនៃគណៈអភិបាលខណ្ឌប្ញស្សីកែវ និងជាប្រធានគណៈបញ្ជាឯកភាពខណ្ឌ បានដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពចុះទៅត្រួតពិនិត្យ និងឆែកឆេរទីតាំងឃ្លាំងមួយកន្លែង ដែលសង្ស័យជាកន្លែងប្រព្រឹត្តិល្បែងស៊ីសងខុសច្បាប់ ស្ថិតនៅភូមិលូ សង្កាត់ស្វាយប៉ាក ខណ្ឌប្ញស្សីកែវ។ 


ជាលទ្ធផល កម្លាំងបានឃាត់ខ្លួនជនសង្ស័យបានសរុបចំនួន ១២ នាក់ (ស្រី ០៦នាក់និងដកហូតវត្ថុតាងមានរួមមាន បៀរ  កេសធំនិង  សុងតូច រថយន្ត ០២ គ្រឿង និងម៉ូតូ ០១ គ្រឿង។


ជនសង្ស័យនិងវត្ថុតាង ត្រូវបានបញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌប្ញស្សីកែវ ដើម្បីធ្វើនិតីវិធីបន្តតាមផ្លូវច្បាប់ 

Post a Comment

0 Comments