ភ្នំពេញៈ រាជរដ្ឋាភិបាលបានចេញអនុក្រឹត្យសម្រេចកាត់ឆ្វៀលដីទំហំ១៧២ហិកតា ០៣អា ស្ថិតនៅក្នុងភូមិរំចេក ឃុំរំចេក និងភូមិខ្នារ ឃុំខ្នារសណ្តាយ ស្រុកបន្ទាយស្រី ខេត្តសៀមរាប ចេញពីគម្របព្រៃឈើឆ្នាំ២០០២ ធ្វើអនុបយោគជាដីឯកជនរបស់រដ្ឋ និងធ្វើប្រទានកម្មជាកម្មសិទ្ធិជូនអ្នកឧកញ៉ា ឡេង ភត្រា ហៅ ឡេង ណាវ៉ាត្រា នាយកក្រុមហ៊ុនអចលនទ្រព្យ ឡេង ណាវ៉ាត្រា ធ្វើជាកម្មសិទ្ធិ។
នេះបើយោងតាមអនុក្រឹត្យលេខ ១២០អនក្រ.បក ចុះថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២១ ដែលទើបតែទទួលបាន។
ការកាត់ឆ្វៀលដីទំហំជាង ១៧២ហិកតា ជូនធ្វើប្រទានកម្មជាកម្មសិទ្ធិជូនអ្នកឧកញ៉ា ឡេង ភត្រា ហៅ ឡេង ណាវ៉ាត្រា ធ្វើជាកម្មសិទ្ធិ គឺយោងតាមសំណើរបស់ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ។
សូមជម្រាបថា ព្រះមហាក្សត្រចេញព្រះរាជក្រឹត្យត្រាស់បង្គាប់តែងតាំងលោក ឡេង ភត្រា ហៅ ឡេង ណាវ៉ាត្រា នាយកក្រុមហ៊ុនអចលនទ្រព្យ ឡេង ណាវ៉ាត្រា ជាឧកញ៉ា កាលពីថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០១៨។
ហើយកាលពីថ្ងៃទី២២ ខែមករា ឆ្នាំ២០២១ ព្រះមហាក្សត្របានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ផ្តល់គោរម្យងារឧកញ៉ា ឡេង ភត្ត្រា ជាអ្នកឧកញ៉ា៕
0 Comments